ព័ត៌មានជាតិ
ត្រឹមរយៈពេល២ថ្ងៃ រកឃើញអ្នកវិជ្ជមានកូវីដបំប្លែងថ្មីអូមីក្រុង៩នាក់ នៅសង្កាត់ស្ទឹងមានជ័យទី១
ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី០៧ និងថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យបានរកឃើញមនុស្សចំនួន០៩នាក់ មានវិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន០៧នាក់ វិជ្ជមានកូវីដបំប្លែងថ្មី អូមីក្រុង ដែលពួកគេទាំង០៩នាក់ រស់នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមការអោយដឹងពីមន្ត្រីសង្កាត់ស្ទឹងមានជ័យ១ អោយដឹងថា អ្នកទាំង០៩នាក់ ត្រូវក្រុមគ្រូពេទ្យរកឃើញមានវិជ្ជមានកូវីដជាបន្តបន្ទាប់ ក្រោយពីពួកគេមានអាការះសង្ស័យលើខ្លួនឯង ហើយបានទៅធ្វើសំណាក ក្រោយមកលទ្ធិផលសំណាក ពីវិទ្យាស្ថានប៉ាស្ទ័រ បញ្ជាក់ថា មានវិជ្ជមានកូវីដ១៩។

មន្ត្រីដដែលបន្តថា នៅថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យបានសហការជាមួយអាជ្ញាធរ ចុះទៅយកអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៧នាក់ ក្នុងនោះមាន០៥នាក់ មានវិជ្ជមានកូវីដបំប្លែងថ្មី អូមីក្រុង ។ ក្នុងចំណោមអ្នកទាំង០៧ គឺរស់នៅក្នុងភូមិថ្មី ភូមិទ្រា ភូមិទ្រា២ និងភូមិមានជ័យ ។ ក្រោយមក លុះដល់ព្រឹកថ្ងៃទី០៨ ខែឆ្នាំដដែល ក្រុមគ្រូពេទ្យបន្តរកឃើញអ្នកវិជ្ជមានកូវីដបំប្លែងថ្មី អូមីក្រុង លើមនុស្សចំនួន០២នាក់បន្ថែមទៀត ដែលរស់នៅក្នុងភូមិទ្រា និងភូមិមានជ័យ ។ បច្ចុប្បន្ន អ្នកវិជ្ជមានទាំង០៩នាក់ ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលអស់ទៅហើយដែរ ដោយក្នុងនោះ សមាជិកក្នុងគ្រួសារដែលមានការពាក់ព័ន្ធ គឺអាជ្ញាធរណែនាំអោយទៅធ្វើសំណាក និងត្រូវតាមដានអាការះសុខភាពខ្លួនឯងអោយបានទៀតទាត់ផងដែរ ។ ដោយឡែកផ្ទះ ឬបន្ទប់របស់អ្នកវិជ្ជមានទាំង០៩នាក់ខាងលើ ត្រូវហ៊ុមព័ទ្ធខ្សែជាបណ្តោះអាសន្ន ។

បើតាមមន្ត្រីសង្កាត់ស្ទឹងមានជ័យទី១ បានបញ្ជាក់ប្រាប់ថា គិតចាប់តាំងពីកើតមាននូជំងឺកូវីដបំប្លែងថ្មី អូមីក្រុង រហូតមកត្រឹមនឹងថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២២នេះមក សម្រាប់ភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី១ គឺរកឃើញមានអ្នកវិជ្ជមានសរុប១៦នាក់ហើយ ដោយក្នុងនោះអ្នកជំងឺចំនួន០២នាក់ បានជាសះស្បើយ នឹងត្រូវបានអនុញ្ញាត្តអោយត្រឡប់ទៅលំនៅឋានវិញហើយដែរ ៕
អត្ថបទ៖ លីហេង



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


