ព័ត៌មានជាតិ
អ្នករត់កង់បីត្អូញត្អែររកលុយមិនបាន ក្រោយផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍
អ្នករត់រ៉ឺម៉ក បានរៀបរាប់ពីមុខរបររបស់ពួកគាត់ ដោយសារគ្មានភ្ញៀវដឹក ក្រោយផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍។

លោក ចាន់ ដារ៉ូ អ្នករ៉ឺម៉ក រស់នៅភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានរៀបរាប់ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ នាព្រឹត្តិការថ្ងៃទី២៨វិច្ឆិកា ដែលឆ្លងរាលដាលដល់សហគមន៍រួចមក គឺធ្វើឲ្យមនុស្សម្នាលែងចេញដើរ ដែលជាហេតុធ្វើឲ្យអ្នករត់រ៉ឺម៉កសឹងរកលុយទិញបាយហូបមិនបាន។មូលហេតុ ដែលលោកហ៊ាននិយាយបែបនេះ ព្រោះភ្ញៀវដែលធ្លាប់ជិះគាត់មិនហ៊ានចេញពីផ្ទះ ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩នេះ។ ដោយឡែកភ្ញៀវដទៃទៀត ក៏លែងហ៊ានជិះព្រោះអ្នកបើកបរនិងអ្នកជិះវាស្ថិតនៅកៀកគ្នាពេក។

លោក ជា សារុន រស់នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ចាប់តាំងពីព្រឹត្តិការថ្ងៃទី២៨វិច្ឆិកាមក គឺធ្វើឲ្យអ្នករត់រ៉ឺម៉កសឹងរកលុយដាក់ហោប៉ៅមិនបាន រហូតដល់ផ្អាកការរកស៊ីមួយរយៈ ព្រោះគ្មានអ្នកជិះ។ ពីមុនមកសង្ឃឹមដឹកម៉ូយស្ត្រីៗបម្រើតាមហាងរួមទាំងភ្ញៀវចេញពីផឹកស៊ីពេលយប់តែដល់បិទហាងនិងខារ៉ាអូខេមក ស្រាប់តែបាត់ភ្ញៀវសូម្បីតែម្នាក់ក៏គ្មាន។

លោកបានបន្តថា កាលដែលពុំមានអ្នកដើរលេងដូចរាល់ថ្ងៃ គឺដោយសារតែភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ គ្រប់ៗគ្នា ហើយកុំថាតែអ្នកជិះ សូម្បីអ្នករត់រ៉ឺម៉ក ក៏ភ័យខ្លាចឆ្លងជំងឺពីអ្នកជិះដែរ។ សរុបសេចក្តីមក គឺអ្នករត់រ៉ឺម៉ក សុខចិត្តផ្អាករបរនេះមួយរយៈទម្រាំជំងឺកូវីដនេះ បានស្រាកស្រាន្តសិន។
គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ ព្រឹត្តិការថ្ងៃទី២៨វិច្ឆិកាមក គឺកុំថាឡើយអ្នករត់រ៉ឺម៉ក អ្នកប្រកបរបរដទៃទៀត ក៏មានការត្អូញត្អែរពីរកប្រាក់កម្រៃ ចូលផ្ទះមិនបានទាល់តែសោះ។ ជំងឺកូវីដ១៩នេះ សាហាវហួសពីការរំពឹងទុកទៅទៀត ដូច្នេះហើយសុំឲ្យប្រជាពលរដ្ឋយើងទាំងអស់ នាំគ្នាថែរក្សាអនាម័យរៀងៗខ្លួនចៀសឲ្យផុតពីការផ្ទុកនិងឆ្លងជំងឺនេះ៕
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


