ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ដោះស្រាយការជន់លិចទឹកភ្លៀង នៅរដូវវស្សា
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យប្រព័ន្ធលូ អូរប្រឡាយ និងស្ពាន នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា។

នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកអភិបាលខេត្តបានចុះពិនិត្យមើលប្រព័ន្ធលូ អូរប្រឡាយ និងស្ពានសំខាន់ៗចំនួន ០៥ទីតាំង ក្នុងនោះរួមមានអូរប្រឡាយអូរពីរ នៅមុខសាលាក្រុងព្រះសីហនុ ការដ្ឋានស្ពានលូអូរមួយ អូរប្រឡាយ និងស្ពាន L.V អូរប្រឡាយ និងស្ពានអង្គការម្លប់តាប៉ាង និងអូរប្រឡាយ និងស្ពានអូរស្តេចមឹក។

ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ទីតាំងខាងលើ គឺតែងរងនូវបញ្ហាប្រឈមដោយការជន់លិចនៅរដូវវស្សានាពេលកន្លងមក ដូច្នេះទើបរដ្ឋបាលខេត្តបានប្រើប្រាស់កញ្ចប់ថវិកាជាតិឆ្នាំ២០២១ ដើម្បីរៀបចំស្ថាបនា និងស្តារទីតាំងទាំងនោះឱ្យបានធំទូលាយទៅតាមនិយាមកា ដើម្បីឱ្យរំហូរទឹកបានលឿនកាត់បន្ថយការជន់លិចរយៈពេលវែង នៅពេលមានភ្លៀងធំ។

ជាមួយគ្នានេះ អភិបាលខេត្តបានជម្រុញដល់ក្រុមការងារ ត្រូវពន្លឿនការងារស្ថាបនាការដ្ឋានសាងសង់ឱ្យបានលឿនមុនពេលរដូវវស្សាចូលមកដល់ និងបានណែនាំមន្ត្រីជំនាញធ្វើការបំពាក់អំពូលភ្លើងសាធារណៈនៅតាមស្ពាន និងផ្លូវប្របអូរប្រឡាយ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរនៅពេលយប់។

លោកអភិបាលខេត្ត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន កុំបោះចោលសំរាម ឬកាកសំណល់ផ្សេងៗចូលទៅក្នុងអូរប្រឡាយ ដែលបង្កឱ្យមានការកកស្ទះ បណ្ដាលឱ្យមានការជន់លិចលំនៅឋាន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវនានាក្នុងក្រុងព្រះសីហនុ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


