Connect with us

ព័ត៌មានជាតិ

រកឃើញបាតុករអតីតបុគ្គលិក និងបុគ្គលិកណាហ្គាវើលដ៏ ១១នាក់ទៀត វិជ្ជមានកូវីដ-១៩

បានផុស

នៅ

គិតត្រឹមម៉ោង ៣និង០០នាទី នៅរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២នេះ មានបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ចំនួន ១១នាក់បន្ថែមទៀត ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ។

នៅក្នុងសេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា នៅថ្ងៃទី២២,២៣,២៤ និងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ក្រុមគ្រូពេទ្យ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូរីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ សរុបចំនួន ១៨១នាក់ នៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។

ជាលទ្ធផលគិតត្រឹមម៉ោង ៣ និង០០នាទី នៅរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២នេះ មានចំនួន ១១នាក់បន្ថែមទៀត ត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-១៩។

ការរកឃើញ បាតុករវិជ្ជមានកូវីដ-១៩ នេះ បានបញ្ជាក់ថា ពួកគាត់ ពុំបានអនុវត្តវិធីចត្តាឡីស័ក បានត្រឹមត្រូវនោះឡើយ ហើយមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ដោយគោរពឲ្យបានម៉ឺងម៉ាត់បំផុត តាមវិធានសុខាភិបាល៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម