ព័ត៌មានជាតិ
ក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកណាហ្គាវើលដ៍ មិនព្រមសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីយកសំណាក
មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំសារជាថ្មី ឲ្យក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ទាំង ១៨២នាក់ ដោយមិនត្រូវធ្វើការប្រមូលផ្តុំ តាមទីសាធារណៈ ដោយហេតុថា ក្រុមបាតុករទាំងអស់នេះ ពុំបានយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ នៅឡើយ។ ក្នុងករណីក្រុមបាតុករណាម្នាក់ មានរោគសញ្ញា ក៏ដូចជាមានការសង្ស័យ អំពីការឆ្លងជំងឺកូវីដ-១៩ សូមរួសរាន់ធ្វើតេស្តរហ័ស ឬទៅយកសំណាក នៅតាមគោលដៅ ដែលបានកំណត់នៅជិតផ្ទះបំផុត។
យោងតាមសេចក្តីជូនដំណឹង របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២ បានឲ្យដឹងថា ចាប់ពីរសៀលថ្ងៃទី ៧ រហូតដល់រសៀលថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ បានស្នើសុំកិច្ចសហការពីក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ១៨២នាក់ (ស្រី ១៦១នាក់) ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ច អនុវត្តវិធានការច្បាប់អញ្ជើញមកធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោតកូវីដ-១៩ កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២។
អ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ គឺរហូតដល់ម៉ោង ៥ និង ០០នាទី នៅរសៀលថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២២នេះ ក្រុមបាតុករទាំងអស់នៅតែពុំព្រម ផ្ដល់កិច្ចសហការជាមួយក្រុមគ្រូពេទ្យ ដោយពុំព្រមផ្ដល់ព័ត៌មានអំពីឈ្មោះ និងអត្តសញ្ញាណរបស់ខ្លួន ដើម្បីបំពេញបែបបទ សម្រាប់ធ្វើតេស្តយកសំណាក បើទោះបីជាក្រុមគ្រូពេទ្យ ព្យាយាមខិតខំពន្យល់ហេតុផល ព្រមទាំងមានការសម្របសម្រួល ពីអាជ្ញាធរដោយភាពអត់ធ្មត់យ៉ាងណាក៏ដោយ។
មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា ក្រុមបាតុករទាំង ១៨២នាក់ មានចេតនា ពុំចូលរួមអនុវត្តវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលអាចនាំឲ្យមានហានិភ័យ ចំពោះសុខភាពសាធារណៈ ដោយបង្កការឆ្លងរាលដាលទៅអ្នកដទៃ ញាតិមិត្ត ក្រុមគ្រួសារ និងសហគមន៍។
ដើម្បីចូលរួមទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំសារជាថ្មីដល់ក្រុមបាតុករទាំង ១៨២នាក់ មិនត្រូវធ្វើការប្រមូលផ្តុំ តាមទីសាធារណៈ ដោយហេតុថា ក្រុមបាតុករទាំងអស់នេះ ពុំបានយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ នៅឡើយ។ ក្នុងករណីក្រុមបាតុករណាម្នាក់ មានរោគសញ្ញា ក៏ដូចជាមានការសង្ស័យអំពីការឆ្លងជំងឺកូវីដ-១៩ សូមរួសរាន់ធ្វើតេស្តរហ័ស ឬទៅយកសំណាកនៅតាមគោលដៅ ដែលបានកំណត់នៅជិតផ្ទះបំផុត៕
អត្ថបទ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


