ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ កម្ពុជាមានភាពរឹងមាំ ទាំងនយោបាយ សុខសន្តិភាព វិនិយោគ និងពាណិជ្ជកម្ម
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ប្រាប់អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា អំពីទំនាក់ទំនងយោបាយដ៏រឹងមាំ និងកិច្ចគាំទ្រសម្រាប់ការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា-អូស្ត្រាលី និងបានស្នើសុំឲ្យភាគីអូស្ត្រាលី បន្តផ្តល់អារហាររូបករណ៍ដល់មន្រ្តីរាជការ សិក្សាមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាល (ACE)។
ការបញ្ជាក់នេះ បានធ្វើឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ក្នុងគ្រាដែលលោកជំទាវឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក ប៉ាប៊ូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង។
លោក Pablo Kang បានបង្ហាញក្តីរីករាយ ដែលលោកជំទាវ ម៉ែន សំអន បានអនុញ្ញាតឲ្យជំនួបនៅថ្ងៃនេះ។ លោកបានបន្តថា ប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី បានរួមគ្នាយកចិត្តទុក្ខដាក់ លើការយកចិត្តទុកដាក់លើបញ្ហាយែនឌ័រ និងផ្តោតការលើកតម្កើងស្ត្រី នៅក្នុងវិស័យមួយចំនួន ដោយផ្តោតលើបញ្ហាស្ត្រី ក្នុងក្របខណ្ឌសន្តិសុខ និងសន្តិភាព និងការរៀបចំគោលនយោបាយ ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារផងដែរ ។
លោកបានបន្តទៀតថា ឆ្នាំនេះ ជាខួបលើកទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងអូស្ត្រាលី ហើយក៏ជាឆ្នាំដ៏សំខាន់ ដែលប្រទេសទេសអូស្ត្រាលី ក៏ដូចជាប្រទេសកម្ពុជា និងពិភពលោក កំពុងរួមគ្នាទប់ស្កាត់ នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ (អូមីក្រុង)។ ក្នុងនោះប្រទេសអូស្ត្រាលី ក៏បានផ្តល់ជំនួយជាវ៉ាក់សាំង បរិក្ខាសុខាភិបាល ក៏ដូចជារក្សាទុកវ៉ាក់សាំងដល់កម្ពុជា ផងដែរ ។
លោកអគ្គរដ្ឋទូត ក៏មានសង្ឃឹមផងដែរថា កម្ពុជា អាចចូលរួមក្នុងការផ្តល់ការគាំទ្រ ទៅនឹងគំនិតផ្តួចផ្តើមមួយរបស់ប្រទេសអូស្ត្រាលី និងប្រទេសកូរ៉េ ដែលជាការរៀបចំជាសេចក្តីថ្លែងការណ៍ ជាអ្នកដឹកនាំស្តីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់នារី លើក្របខណ្ឌកិច្ចប្រជុំកំពូល (East Asia Submmit)។
ចំណែកឯសំណើទាក់ទង នឹងការផ្តល់អាហាររូបកណ៍ ដល់មន្ត្រីរាជការនៅក្រសួង បានទទួលការសិក្សានៅមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាល (ACE) លោកឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំកម្ពុជា បានសុំទុកពិភាក្សា និងជូនដំណឹងនៅពេលក្រោយ។
ជាការឆ្លើយតប លោកជំទាវបានស្វាគមន៍ និងសម្ដែងការអបអរសាទរ ចំពោះលោក Pablo Chiho Kang ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវក៏បានថ្លែងអំណរគុណដល់ ប្រទេសអូស្ត្រាលី ដែលបានជួយដល់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក្របខណ្ឌអាស៊ាន ក៏ដូចជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ តែម្ដង៕
អត្ថបទ៖ វិមាន



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


