ព័ត៌មានជាតិ
គិតមកដល់ដើមឆ្នាំ ២០២២ ប្រជាពលរដ្ឋនៅជនបទខេត្តសៀមរាប ៧៦ភាគរយទទួលបានទឹកស្អាតប្រើប្រាស់
គិតត្រឹមដើមឆ្នាំ ២០២២ នេះប្រជាពលរដ្ឋរស់នៅតំបន់ជនបទក្នុងខេត្តសៀមរាបប្រមាណ ៧៦ ភាគរយហើយបានទទួលទឹកស្អាតប្រើប្រាស់។ ជាអណ្តូងទឹកស្អាតនិងខ្លះ ទៀតត្រូវតភ្ជាប់បណ្តាញទុយោទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ទៅតាមស្ថានភាពភូមិសាស្ត្រជាក់ស្តែងក្នុងឃុំ ស្រុកនីមួយៗ។ នេះបើតាមលោក សឿ សហរិទ្ធ អនុប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។
លោក សឿ សហរិទ្ធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបានឲ្យដឹងថា សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទគឺជាតម្រូវការបន្ទាន់បំផុតសម្រាប់ការពារ និង លើកស្ទួយសុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទនិងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចនៅតំបន់ជនបទ។
លោក សឿ សហរិទ្ធ បន្តថា គិតមកដល់ដើមឆ្នាំ ២០២២ នេះនៅក្នុងខេត្តសៀមរាបការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជនបទសម្រេចបានប្រមាណ ៧៦ ភាគរយ ។ សម្រាប់ដំណើរការផ្គត់ផ្គង់ទឹកស្អាតត្រូវអនុវត្តទៅតាមស្ថានភាពជាក់ស្តែងទៅតាមទីតាំងភូមិសាស្ត្រនីមួយៗដោយគោលដៅខ្លះត្រូវផ្តល់ជូនជាអណ្តូងទឹកនិងខ្លះ ទៀតត្រូវតភ្ជាប់បណ្តាញទុយោទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។
លោក សឿ សហរិទ្ធ បានមានប្រសាសន៍ថា៖«ភាគរយការប្រើប្រាស់ទឹកនិងអនាម័យក្នុងខេត្តសៀមរាបរបស់យើងនិយាយលេខមូលអនាម័យយើងសម្រេចបាន ៧៩ ភាគ រយ និងទឹកស្អាតយើងសម្រេចបាន៧៦ភាគរយ»។

លោកបន្តថា វិស័យផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តសៀមរាបមានទៅតាមលក្ខខណ្ឌស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាននីមួយៗ ឧទាហរណ៍បើមូលដ្ឋានណាដែលមានប្រភពទឹកក្រោមដីរាក់ៗល្មមបានន័យថា ចាប់ពី២៥ម៉ែត្រទៅដល់១០០ម៉ែត្រយើងមានផ្តល់ជាអណ្តូងខួងជ្រៅជូនប្រជាពលរដ្ឋប្រើប្រាស់,ហើយក៏មានមូលដ្ឋានខ្លះដែលមានស្ថានភាព ទឹកក្រោមដីពិបាកដូចនៅខាងជីក្រែង ខាងសង្វើយ យើងបានផ្តល់ជាបណ្តាញចែកចាយទឹកខ្នាតតូចតាមទុយោ នៅតាមសហគមន៍តាមភូមិនីមួយៗឱ្យគាត់មានបណ្តាញ ទឹកស្អាតប្រើប្រាស់។ តាមប៉ាន់ស្មានទូទាំងខេត្តមានអណ្តូងទឹកស្អាតប្រមាណ៣ម៉ឺនអណ្តូងនិងបណ្តាញចែកចាយទឹកខ្នាតតូចតាមទុយោមាណ២០កន្លែងក្នុងទូទាំងខេត្ត។
លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបានឲ្យដឹងទៀតថា ផែនការបន្តសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទមន្ទីរនឹងបន្តកៀរគរដៃគូអភិវឌ្ឍន៍ នានាឱ្យចូលរួមក្នុងការផ្តល់អាទិភាពដល់មូលដ្ឋានមួយចំនួនដែលមានភាពខ្វះខាតប្រភពទឹកប្រើប្រាស់ដើម្បីលើកកម្ពស់អនាម័យជនបទ។ តាមទស្សនវិស័យនិងគោល នយោបាយសម្រាប់ ឆ្នាំ ២០២៥ ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ គឺប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យគ្រប់គ្រាន់ ព្រម ទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។
ចំពោះអ្នកទីក្រុងទឹកម៉ាស៊ីនគឺមិនចំឡែកអ្វីទេ។ តែនៅតាមតំបន់ជនបទដែលមិនទាន់មានប្រព័ន្ធទឹកម៉ាស៊ីននេះ ប្រជាជនប្រើប្រាស់ប្រភពទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ នោះគឺទឹកអណ្តូងស្នប់នឹងទឹកភ្លៀងគឺជាជម្រើសរបស់គេ។ ដូចនេះហើយប្រភពទឹកត្រូវតែឆ្លើយតបយ៉ាងគ្រប់គ្រាន់ទៅនឹងការរស់នៅរបស់ពួកគេនឹងសំខាន់ជាងនេះគឺមាន អនាម័យល្អ៕
ដោយ ៖ ណារី

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច


