ព័ត៌មានជាតិ
អភិបាលរងខេត្តកោះកុង៖ ស្ត្រី និងក្មេងស្រី នៅតែប្រឈមនឹងការរំលោភបំពានផ្លូវភេទ និងអំពើហិង្សា
អាជ្ញាធរខេត្តកោះកុង បានចាត់ទុកថា ថ្វីត្បិតតែវិស័យកិច្ចការនារី មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក៏ពិតមែន ស្ត្រី និងក្មេងស្រីនៅកម្ពុជា នូវតែជាជនងាយរងគ្រោះ ដោយសារការរំលោភបំពានផ្លូវភេទ អំពើហិង្សា ការជួញដូរផ្លូវភេទ ការបោកបញ្ឆោត ការរើសអើងភាពក្រីក្រ និងសុខភាពទន់ខ្សោយជាដើម។
នេះជាការលើកឡើងរបស់លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ ក្នុងវេទិកាស្តីពីយុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសតេជោសែន កោះកុង។ លោកអភិបាលរងខេត្តកោះកុង ស្នើដល់ដៃគូអភិវឌ្ឍន៍ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បន្តចូលរួមលើកស្ទួយស្ត្រីបុរស លើគ្រប់ផ្នែកគ្រប់វិស័យ ដើម្បីនាំមកនូវសុខសន្តិភាពភាពរុងរឿង និងសុខដុមរមនាក្នុងសង្គមដែលមានសីលធម៌ខ្ពស់ ព្រមទាំងខិតខំជំរុញ លុបបំបាត់ឲ្យអស់នូវការរើសអើង គ្រប់សកម្មភាពសង្គមចំពោះស្ត្រី ដើម្បីឲ្យស្ត្រី និងបុរសមានលទ្ធភាព សហការគ្រប់សកម្មភាពក្នុងសង្គម។

ឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងកសាងសមត្ថភាព បុរស ស្ត្រី យុវវ័យឲ្យដល់កម្រិតខ្ពស់ មានជាអាទិ៍ ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ការធ្វើឯកទេសកម្ម ជំនាញបច្ចេកទេសវិជ្ជាជីវៈកម្រិតខ្ពស់ ការធ្វើសុក្រឹតការ ឬក្រឹតការជំនាញបច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ក៏ដូចជាការអប់រំក្រៅផ្លូវការ រួមមានសីលធម៌ និងគុណធម៌ផងដែរ ដើម្បីរួមចំណែក ឈានសម្រេចទៅបាននូវ ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវប្រែក្លាយប្រទេសកម្ពុជាទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ ២០៥០ ខាងមុខ។
លោក ស្រេង ហុង ជឿជាក់ថា ក្មួយៗសិស្សានុសិស្ស ជាធនធានដ៏សំខាន់មិនអាចកាត់ថ្លៃបាន និងជាទំពាំងស្នងឫស្សី ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន តាមរយៈការរួមចំណែកកាត់បន្ថយនូវការប្រព្រឹត្តអំពើហិង្សាលើស្ត្រី និងកុមារ ក៏ដូចជាកាត់បន្ថយនូវរាល់ទម្រង់អំពើហិង្សា ក្នុងគ្រួសារ និងក្នុងសង្គមជាតិទាំងមូល។

អាជ្ញាធរខេត្ត ក៏បានបង្ហាញការកោតសរសើរចំពោះការលើកកម្ពស់សមភាពយេនឌ័រ ដែលក្រសួងកិច្ចការនារី សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្ទីរកិច្ចការនារីខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ ដោយមានការគាំទ្រពីអង្គការជាតិ អន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍ អនុវត្តយ៉ាងរលូន និងសកម្មភាពទទួលបានផលវិជ្ជមាន ដើម្បីជំរុញដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចបានតាមគោលបំណងដែលបានគ្រោងទុក។


ចំណែកឯ លោកស្រី ម៉ាន ចិន្ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ឱ្យដឹងថា វេទិកាស្តីពីយុវជនរួមគ្នាកាត់បន្ថយអំពើហិង្សានៅតាមគ្រឹះស្ថានសិក្សា បានជួយបង្កើនចំណេះដឹងដល់យុវវ័យឲ្យចេះគ្រប់គ្រងអារម្មណ៍ពិបាកៗ ដើម្បីឈានទៅរកសុភមង្គលក្នុងគ្រួសារ។ លោករដ្ឋលេខាធិការក្រសួងកិច្ចការនារី ដដែល អះអាង វេទិកាថ្ងៃនេះ ពិតជាមានសារៈសំខាន់បំផុត សម្រាប់ក្មួយៗសិស្សានុសិស្ស ព្រោះថាតាមរយៈសារអប់រំ ជាផ្នែកមួយដែលអាចឲ្យក្មួយៗយកទៅអនុវត្ត និងផ្សព្វផ្សាយបន្តដើម្បីក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ យុវវ័យល្អ ចេះស្តាប់ដំបូន្មានឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងចាស់ព្រឹទ្ធាចារ្យ៕


អត្ថបទ៖ សិរីវឌ្ឍនៈ
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


