Connect with us

ព័ត៌មានជាតិ

ហេតុអ្វី​កម្ពុជា​គាំទ្រ សេចក្តី​សម្រេច​មហាសន្និបាត UN ថ្កោលទោស​រុស្ស៊ី និង​ឲ្យ​ដក​កងទ័ព​ចេញពី​អ៊ុយ​ក្រែ​ន?

បានផុស

នៅ

អង្គការសហប្រជាជាតិ បានរៀបចំ​មហាសន្និបាត​ជាបន្ទាន់​មួយ កាលពី​ថ្ងៃ​ពុធ ទី​០២ ខែមីនា ស​ម្សិលមិញ ដើម្បី​បោះឆ្នោត​លើ​សេចក្តីសម្រេច​ថ្កោលទោស និង​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​អ៊ុយ​ក្រែ​ន ហើយ​ក្នុងចំណោម​ប្រទេស​១៨១ មាន​១៤១​ប្រទេស​បាន​បោះឆ្នោត​គាំទ្រ និង​៥ ប្រទេស​មិន​គាំទ្រ ហើយ​៣៥ ប្រទេស​ទៀត​អនុ​ប​វេទ ចំណែក​កម្ពុជា ស្ថិតនៅ​ក្នុងចំណោម​១៤១​ប្រទេស ដែល​គាំទ្រ​ចំពោះ​សេចក្តីសម្រេច​នេះដែរ​។

លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រា​ជប​ណិ្ឌ​ត​សភា​កម្ពុជា ហើយ​ជា​អ្នកតាមដាន​ព្រឹត្តិការ​ណ៍​ធំៗ​នៅ​លើ​ពិភពលោក​ផងដែរ ​នោះ​បាន​អះអាង​ថា ការសម្រេច​របស់​កម្ពុ​ជា គឺជា​ការ​គិតគូរ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​សម្រាប់​ការ​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី របស់​ប្រទេស​កម្ពុជា ពីព្រោះ​យើង​ចាំបាច់​ត្រូវតែ​រួមគ្នា​គោរព​នូវ​គោលការណ៍​សណ្ដាប់ធ្នាប់​ពិភពលោក ដែល​ពឹង​ផ្អែកលើ​ច្បាប់ ហើយ​នេះ គឺជា​វឌ្ឍនភាព​ថ្មី​មួយទៀត​របស់​កម្ពុជា ដែលជា​ការសម្រេចចិត្ត​ប្រកបដោយ​ភាពច្បាស់លាស់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផលប្រយោជន៍​ជាតិ​យូរអង្វែង​ទៅ​ថ្ងៃ​ខាងមុខ​។

លោក​បណ្ឌិត គិ​ន ភា លើកឡើង​យ៉ាង​ដូច្នេះ​ថា “​កម្ពុជា​គឺជា​ប្រទេស​ដែល​ធ្លាប់​ទទួលរង​នូវ​សោកនាដកម្ម និង​ការឈឺចាប់​ឲ្យ​រាប់មិនអស់​ដោយ​សារស​ង្គ្រា​ម ដូច្នេះ​នៅក្នុង​គោលការណ៍ គ្រឹះ នៃ​នយោបាយ​ការបរទេស គឺ​កម្ពុជា​តែងតែ​ផ្ដល់​អាទិភាព​ខ្ពស់​ទៅលើ​សន្តិភាព និង​ស្ថេរភាព​។ ដូច្នេះ​កម្ពុជា​គាំទ្រ​សេចក្តី​សម្រេច​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​ទៅនឹង​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​នេះ គឺជា​ការ​បង្ហាញ​នូវ​ស្មារតី​ស្រឡាញ់​សន្តិភាព ដែលជា​និច្ចកាល​ប្រទេស​កម្ពុជា​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ដោយ​ការចរចា និង​ផ្អែកទៅលើ​លិខិត​តូប​ករ​ណ៍​អន្តរជាតិ ជាពិសេស​ធម្មនុញ្ញ​រប​ស់​អង្គការសហប្រជាជាតិ​”​។

លោក​បណ្ឌិត គិ​ន ភា អះអាង​ទៀត​ថា កម្ពុជា​ប្រាថ្នា​ចង់បាន ចង់ឃើញ​នូវ​សណ្ដាប់ធ្នាប់​ពិភពលោក​មួយ ដែល​ផ្អែកទៅលើ​ច្បាប់ ជៀសវាង​ការប្រើប្រាស់​កម្លាំងបាយ ដើម្បី​ដោះស្រាយ​បញ្ហា​។ អ្នកខ្លាំង អ្នកធំ មិនមែន​សុទ្ធតែ​ឈ្នះ​គ្រប់​កាលៈទេសៈ​នោះទេ​។ ជាក់ស្ដែង​នៅពេលដែល​កម្ពុជា​មានប​ញ្ហា​ជាមួយ​ប្រទេស​ថៃ នៅ​ឆ្នាំ​២០០៨ គឺ​កម្ពុជា​បានស្នើ​សុំ​ឲ្យ​អង្គការសហប្រជាជាតិ​ជួយ​រក​ដំណោះស្រាយ ចំពោះ​ការ​ផ្ទុះអាវុធ​ជាមួយ​ប្រទេស​ថៃ​នេះ ដោយ​កម្ពុជា​មិនមាន​បំណង​ប្រើប្រាស់​កម្លាំងបាយ ដើម្បី​តបត​ជាមួយ​ប្រទេស​ថៃ​ទេ​។

លោក​ថា ជា​ធម្មតា​ប្រទេស​តូច​តែងតែ​ពឹង​ផ្អែកទៅលើ​សណ្ដាប់ធ្នាប់​អន្តរជាតិ​មួយ ដែល​ពឹង​ផ្អែកទៅលើ​គោលការណ៍​ច្បាប់ និង​លិ​ខិ​តូ​បក​រណ៍​អន្តរជាតិ ជាពិសេស​ធម្មនុញ្ញ​រប​ស់​អង្គការសហប្រជាជាតិ​នោះឯង ដែលជា​អាវុធ​ដ៏​សំខាន់​ក្នុងការ​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់ខ្លួន​។

បើតាម​លោក​បណ្ឌិត គិ​ន ភា កម្ពុជា​យើង​ជា​ប្រទេស​តូច ហើយ​អាច​និយាយបានថា ជា​ប្រទេស​ទន់ខ្សោយ​នៅក្នុង​ចន្លោះ​ប្រទេស​ធំ​ជាង​យើង​ចំនួន​ពីរ ដូច្នេះ​ការបោះឆ្នោត​របស់​គាំទ្រ​នេះ ក៏បាន​បង្ហាញ​ពី​ចក្ខុវិស័យ ពី​ការគិតគូរ​ទុកជាមុន​សម្រាប់​អធិបតេយ្យ និង​ពរ​អ្នក​ភាព​ទឹកដី​របស់ខ្លួន​ផងដែរ​។ ពីព្រោះ​ប្រទេស​តូច មិនថាតែ​កម្ពុជា​ទេ គឺ​យើង​ត្រូវការ​សណ្ដាប់ធ្នាប់​ពិភពលោក​មួយ ដែល​ពឹង​ផ្អែកលើ​ច្បាប់​។ លោក​ថា ការសម្រេច​របស់​កម្ពុ​ជានា​ពេលនេះ ជា​ការគិតគូ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​សម្រាប់​ការការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​។ នេះ​គឺជា​វឌ្ឍនភាព​ថ្មី​មួយទៀត ដែលជា​ការសម្រេចចិត្ត​ប្រកបដោយ​ភាពច្បាស់លាស់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផលប្រយោជន៍​ជាតិ​យូរអង្វែង​ទៅ​ថ្ងៃ​ខាងមុខ​។

លោក​បណ្ឌិត គិ​ន ភា បញ្ជាក់ថា ការបោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​នេះ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សេចក្តីស្នើ​របស់​អាល្លឺម៉ង់ និង​បារាំង​នាពេល​ថ្មីៗ​នេះ​ទេ ហើយក៏​មិនជាប់​ពាក់ព័ន្ធ​ទៅនឹង​កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​អាមេរិក ដែល​គ្រោង​ធ្វើ​នៅ​ចុងខែ​នេះ​ទេ​៕

ដោយ ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម