ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ចាប់ផ្តើមសង់អគាររដ្ឋបាលសាលាខេត្តថ្មី រចនាបថសំបូរព្រៃគុក
រដ្ឋបាលខេត្តព្រះសីហនុចាប់ផ្តើមពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី នៅលើទីតាំងចាស់ មានផ្ទៃក្រឡាសរុប ៤៤ ០០០ ម៉ែត្រការ៉េ គ្រោងសាងសង់ដោយប្រើរយៈពេល ១៨ខែ។

ពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់នេះ ប្រព្រឹត្តិទៅនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក សូរ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ។

លោក គួច ចំរើន ធ្លាប់បានមានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុនឹងមានអគារសាលាខេត្តកម្ពស់ ៤ ជាន់ សាងសង់តាមរចនាបទសំបូរព្រៃគុកដ៏ថ្មីស្រឡាង ដោយប្រើពេលសាងសង់រយៈពេល ១៨ខែ។

លោកអភិបាលខេត្ត បានបន្តថា អគារសាលាខេត្តនេះមានផ្ទៃក្រឡាសរុប ៤៤ ០៩៣ ម៉ែត្រការ៉េ ហើយចំពោះស្ថាបត្យកម្ម នៃអគារ គឺយកតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។

លោកអភិបាលខេត្តបានមានប្រសាសន៍បន្តទៀតថា ការសាងសង់អគារថ្មីនេះ បានទទួលការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


