Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងផ្សព្វផ្សាយច្បាប់ប្រឆាំងហិរញ្ញប្បទានរីកសាយភាយអាវុធមហាប្រល័យដល់អង្គការអន្តរជាតិ

បានផុស

នៅ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់អង្គការមិនមែនរដ្ឋាភិបាលបរទសប្រចាំនៅកម្ពុជា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទាននេះ។

លិខិតដែលជម្រាបជូនតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទសប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២បានឲ្យដឹងថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ មហាប្រល័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទី ព្រឹក តាមប្រព័ន្ធអនឡាញ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងការបរទេស គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីកាតព្វកិច្ចរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស ចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ ឱ្យមានប្រសិទ្ធភាព និងចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវបានសម័យប្រជុំពេញអង្គរដ្ឋសភា ពិភាក្សា និងអនុម័ត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ។

ច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនេះ មានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ កម្ពុជា បានចូលជាសមាជិកនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering /APG) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤ ។ ក្នុងតួនាទីជាសមាជិកក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកនេះ កម្ពុជាត្រូវអនុវត្តតាមស្ដង់ដាអន្តរជាតិស្ដីពី ការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយ អាវុធមហាប្រល័យរបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force/FATF)។ ការចូលជាសមាជិកនេះ កម្ពុជាត្រូវមានក្របខ័ណ្ឌគតិយុត្ត និងយន្តការអនុវត្តសម្រាប់ប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លងមក កម្ពុជាបានបង្ក្រាបបទល្មើសលាងលុយកខ្វក់ ប្រមាណ៥ករណី ដោយរឹបអូសបានលុយជាង៧លានុដល្លារអាមេរិក ហើយកន្លងមកសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធការទប់ស្កាត់ និងបង្ក្រាបការលាងលុយកខ្វក់ ត្រូវប្រឹងប្រែងដើម្បីការពារកិត្តិយសជាតិ។ សម្ដេច ក៏បានអះអាងថា រឿងនេះ ស្មុគស្មាញមិនខុសពីគ្រឿងញៀនទេ ហើយអ្នករកស៊ីបែបមានល្បិចខ្ពស់ណាស់៕ 

ដោយ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម