ព័ត៌មានជាតិ
រសៀលស្អែកនេះ សម្តេច ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយប្រតិភូនាវាកងទ័ពជើងទឹកជប៉ុននៅផែសមុទ្ររាម
នៅថ្ងៃចន្ទនេះ ប្រតិភូនាវាកងទ័ពជើងទឹកជប៉ុន នឹងមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ។ វត្តមានកងទ័ពស្វ័យការពារជប៉ុននាពេលនេះ គឺដើម្បីចូលរួមអបអរសាទរខួប៣០ ឆ្នាំ ដែលកងទ័ពស្វ័យការពារជប៉ុនបានបញ្ជូនកម្លាំងចេញទៅក្រៅប្រទេសក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅកម្ពជា ហើយក្នុងឱកាសស្នាក់នៅកម្ពុជា កងទ័ពស្វ័យការពារជប៉ុន ក៏នឹងទស្សនកិច្ចនៅកំពង់ផែរាមផងដែរ។
លោក ឈុំ សុជាតិ អ្នកនាំ ពាក្យក្រសួងការពារជាតិកម្ពុជា បានប្រាប់«កម្ពុជាថ្មី»ថា នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូនាវាកងទ័ពជើងទឹកជប៉ុន នៅកំពង់ផែសមុទ្ររាមនេះ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលជួបសំណេះសំណាលជាមួយពួកគេនៅរសៀលថ្ងៃអង្គារ ស្អែកនេះ។

សូមជម្រាបថា នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿងប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គ្រោងនឹងចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេលចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ដើម្បីសម្តែងការគួរសម និងបំពេញទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា និងជាការរំលឹកអបអរសាទខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា។
នាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿងមាន គឺនាវាទី១ ឈ្មោះ URAGA – 463ជាប្រភេទនាវាប្រឆាំងមីនមាន បណ្ដោយ ១៤១ ម៉ែត្រ ទទឹង ២២ ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ មានទម្ងន់ផ្ទុក ៥.៦៥០ តោន និងមាននាវិកចំនួន ១២៦ នាក់ ។ នាវាទី២ ឈ្មោះ HIRADO – 305 មានបណ្ដោយ ៦៧ ម៉ែត្រ ទទឹង ១១ ម៉ែត្រជម្រៅទឹក ២,៧ ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០ តោន និងមាននាវិក ចំនួន ៥៤ នាក់។ នាវាទាំងពីរគ្រឿងនេះ ដឹកនាំបញ្ជារួម ដោយលោក Noguchi Yasushi មេបញ្ជាការកងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ប្រតិភូនាវាស្វ័យការពារជប៉ុន នឹងជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា កងទ័ពស្វ័យការពារជប៉ុន នឹងចូលសំចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០២២ ខខាងមុខនេះ ហើយក្នុងឱកាសស្នាក់នៅកម្ពុជា កងទ័ពស្វ័យការពារជប៉ុន ក៏នឹងទៅមើលកំពង់ផែរាមផងដែរ។ សម្តេចបន្តថា វត្តមានកងទ័ពស្វ័យការពារជប៉ុននាពេលនេះ គឺដើម្បីចូលរួមរម្លឹកខួបអបអរសាទរខួប៣០ឆ្នាំ ដែលកងទ័ពស្វ័យការពារជប៉ុនបានបញ្ជូនកម្លាំងចេញទៅក្រៅប្រទេស ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅកម្ពុជា។
បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ដំណើរទស្សនកិច្ចរបស់ប្រតិភូកងនាវាជើងទឹកជប៉ុន នៅផែសមុទ្ររាមនេះ វាមិនមែនជារឿងសម្ងាត់ទេ ពីព្រោះតាំងពីដើមមក កម្ពុជាមានផែដ៏តូចមួយនេះដែលមានទឹករាក់ ហើយកន្លងមកមិនដែលមាននាវាចូលចតទេ ដោយសារមិនអាចចូលចតបាន តែលើកនេះ ដោយសារនាវាកងស្វ័យការពារជប៉ុន ជាប្រភេទនាវាទឹករាក់ ហើយមានលក្ខណៈសម្បត្តិអាចចូលទៅផែរាមបាន ទើបកម្ពុជាអនុញ្ញាត។ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ដោយសារតែភាពតូចចង្អៀតនេះហើយ ទើបកម្ពុជាធ្វើទំនើបកម្មឲ្យទូលាយ ហើយវាចាំបាច់់ ដែលត្រូវពង្រីកកំពង់ផែរាមនេះ៕
ដោយ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


