Connect with us

ព័ត៌មានជាតិ

​​កសិករ កំពុងស្ទាក់ស្ទើរក្នុងការចិញ្ចឹមជ្រូក ដោយរង់ចាំយន្តការដេញថ្លៃរបស់ក្រសួង

បានផុស

នៅ

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា លោក ស្រ៊ុន ពៅ បានឲ្យដឹងថា ក្រុមហ៊ុន និងកសិករ កំពុងស្ទាក់ស្ទើរក្នុងការទិញកូនជ្រូកយកមកចិញ្ចឹមជាថ្មី ដោយរង់ចាំយន្តការដេញថ្លៃជ្រូករស់នាំចូលរបស់ក្រសួងចេញជាផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រ៊ុន ពៅ បានថ្លែងដូច្នេះថា« ដោយសារមិនទាន់ច្បាស់លាស់អំពីយន្តការនៃការដេញថ្លៃជ្រូករស់នាំចូល ដែលក្រសួងគ្រោងដាក់ចេញ សព្វថ្ងៃកសិករ មិនទាន់ហ៊ានសម្រុកចិញ្ចឹមបន្ថែមទៀត នៅឡើយ»។

ប្រធានសមាគមបន្តទៀតថា « រដ្ឋាភិបាល មិនសម្លាប់កសិករខ្លួនឯងទេ.. យើងមិនទាន់ដឹងថា គោលការណ៍ដេញថ្លៃនេះរបៀបម៉េច យើងអត់ទាន់សន្និដ្ឋានបាននៅឡើយ។ ជួនកាលយន្តការនេះល្អដល់វិស័យចិញ្ចឹមសត្វក៏ថាបាន យើងអត់អាចនិយាយបានដោយសារមិនទាន់អនុវត្ត»។

នាពេលថ្មីៗនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បានស្នើ​ក្រសួង​កសិកម្ម​ឱ្យ​រៀបចំ​យន្តការ​ដេញថ្លៃ​នាំចូល​ជ្រូក​រស់​ប្រកប​ដោយ​ភាពប្រកួតប្រជែង ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ​នៅលើ​ទីផ្សារ​ក្នុង​កម្រិត​មួយ​សមរម្យ​នៅពេល​មាន​កង្វះ​ការផ្គត់ផ្គង់​ជ្រូក​នៅក្នុង​ស្រុក​។

លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ផ្ញើជូន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​ ៨ ខែកុម្ភៈ បានបញ្ជាក់​ថា ដោយសារ​តែ​តម្លៃ​សាច់ជ្រូក​មាន​ការឡើងថ្លៃ​ជា​បន្តបន្ទាប់​រហូតដល់​តម្លៃ​ពី​ ២៥ ០០០-២៦ ០០០​ រៀល​ក្នុង ​១​ គីឡូក្រាម ក្នុង​ឆ្នាំ​ ២០២១ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ការរៀបចំ​យន្ត​ការដេញ​ថ្លៃ​ជ្រូក​រស់ ដើម្បី​ធានា​ឱ្យ​បានការ​នាំចូល​ជ្រូក​រស់​ស្ថិតក្នុង​តម្លៃ​មួយ​ប្រកបដោយ​ភាព​ប្រកួត​ប្រជែង រក្សា​ស្ថិរភាព​ថ្លៃ​ជ្រូក​រស់ និង​ថ្លៃ​លក់​សាច់ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​កម្រិត​មួយ​សមរម្យ​។ ប៉ុន្តែ​យន្តការ​នេះ​ត្រូវ​ប្រើប្រាស់​នៅពេល​ដែលមាន​កង្វះ​ការផ្គត់ផ្គង់​ក្នុងស្រុក​តែប៉ុណ្ណោះ ពោលគឺ​ពុំ​ត្រូវបាន​យកមក​អនុវត្ត​ជាប្រចាំ​ឡើយ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​អ្នក​ចិញ្ចឹម​ជ្រូក​នៅក្នុង​ស្រុក​។

ជាការឆ្លើយតប លោក ស៊្រុន ពៅ បានលើកឡើងថា សព្វថ្ងៃការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកគ្រប់គ្រាន់ហើយ មិនគួរនាំចូលពីខាងក្រៅទេ។ «ជាក់ស្តែងយើងបានផ្អាកនាំចូលរយៈពេល ៦ខែហើយ ឃើញថា ជ្រូកក្នុងស្រុកអត់មានខ្វះទីផ្សារ ហើយសល់ថែមទៀត»។

បើតាមលោក ស្រ៊ុន ពៅ រាល់ថ្ងៃថ្លៃដើមផលិតរបស់អ្នកចិញ្ចឹមចំណាយអស់ ១២ ០០០រៀល ចំពោះការលក់ចេញបានតែ ១១ ០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាមជ្រូករស់  ដែលតម្លៃលក់ចេញនេះ មិនដល់ថ្លៃដើម ធ្វើកសិករខាតបង់ ដែលនេះជាកត្តាប្រឈមចំពោះអ្នកចិញ្ចឹម។

ការចិញ្ចឹមដែលអាចឲ្យកសិករ និងក្រុមហ៊ុនទទួលបានប្រាក់ចំណេញ គឺតម្លៃចន្លោះពី ១២,០០០រៀល ទៅ ១៣.០០០រៀល ក្នុងមួយគីឡូក្រាម។ នេះជាការបញ្ជាក់របស់លោក ស្រ៊ុន ពៅ។

កម្ពុជាថ្មី បានទាក់ទងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន ដើម្បីសុំការអត្ថាធិប្បាយជុំវិញយន្តការដេញថ្លៃជ្រូកនេះ លោកប្រាប់ថា កំពុងជាប់ប្រជុំ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​តម្រូវការ​សាច់ជ្រូក​នៅ​លើទីផ្សារកម្ពុ​ជា មាន​ប្រមាណ​ ៨ ​ពាន់ក្បាល ​ក្នុង​ ១​ថ្ងៃ ដែលផ្គត់ផ្គង់ដោយជ្រូកក្នុងស្រុកទាំងស្រុង៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម