ព័ត៌មានជាតិ
សម្ដេចតេជោ ៖ បញ្ហាប្រឈមនានា ពិសេសជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងអាចជះឥទ្ធិពលអវិជ្ជមាន លើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ភាពមិនប្រាកដប្រជាទៅលើបញ្ហាមួយចំនួន ជាពិសេសបញ្ហាជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន នឹងអាចជះឥទ្ធិពលអវិជ្ជមាន លើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ប្រសិនបើជម្លោះនេះ នៅបន្តអូសបន្លាយទៅមុខទៀត។
ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីប្រគល់-ទទួលអំណោយជាវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ពីរដ្ឋាភិបាល និងប្រជាជន នៃប្រទេសហុងគ្រី ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២២ កម្ពុជា គឺជាប្រទេសមួយ ដែលទទួលជោគ ជ័យ ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំង ៩២, ២៧ភាគរយ នៃប្រជាជនសរុប ១៦លាននាក់។ ការណ៍នេះ បានអនុញ្ញាតឲ្យកម្ពុជា បើប្រទេសឡើងវិញ និងរក្សាកិច្ចការនៃសង្គម-សេដ្ឋកិច្ច ពេញលេញលើគ្រប់វិស័យ ទោះបីជាការឆ្លងចូលក្នុងសហគមន៍ នៅបន្តមានក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងទុកថា ប្រទេសកម្ពុជា នឹងអាចស្ដារ និងជំរុញសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលម្អនូវជន្ទុលសេដ្ឋកិច្ចសំខាន់ៗ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងការស្វែងរកជន្ទុលថ្មី ប្រកបដោយសក្ដានុពលពីវិស័យផ្សេងៗ។ ទោះបីជាវិស័យទេសចរណ៍ នៅមិនទាន់ងើបឡើងវិញក៏ដោយ ក៏វិស័យសំខាន់ៗមួយចំនួន បាននិងកំពុងស្ដារ និងជំរុញដំណើរការជាប្រក្រតីឡើងវិញ ដែលជាលទ្ធផលកម្ពុជារំពឹងថា នឹងធានាបាននូវកំណើនវិជ្ជមាន ក្នុងកម្រិតប្រមាណ ៣ភាគរយ នៅក្នុងឆ្នាំ ២០២១ និងបន្តកើនឡើងលើស ៥ភាគរយ នៅឆ្នាំ ២០២២។
ក៏ប៉ុន្តែភាពមិនប្រាកដប្រជានៅមានបន្ត ក្នុងកម្រិតគួរឲ្យព្រួយបារម្ភ ដោយសារការកើនឡើងនូវបញ្ហាប្រឈមនានាផ្សេងទៀត។ ជាក់ស្ដែងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន នឹងអាចជះឥទ្ធិពលអវិជ្ជមាន លើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ប្រសិនបើជម្លោះនេះ នៅបន្តអូសបន្លាយទៅមុខទៀត។ នេះបើតាមការលើកឡើង របស់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងជម្លោះរវាងរុស្ស៊ី-អ៊ុនក្រែននេះ គឺប្រទេសកម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហាប្រឈមទាំងនោះ ដើម្បីរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធានការអន្តរាគមន៍ចំាបាច់ ឲ្យបានទាន់ពេលវេលា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា ស្របពេលដែលមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង នៅតែបន្តបង្កនូវហានិភ័យ និងភាពមិនប្រាកដប្រជា រាជរដ្ឋាភិបាលកម្ពុជា បន្តផ្ដល់អាទិភាពដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានបើកយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៤ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ និងពង្រីកវិសាលភាព នៃការចាក់វ៉ាក់សាំងជូនដល់កុមារ ដែលមានអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១០ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


