ព័ត៌មានជាតិ
ពលរដ្ឋក្នុងភូមិព្រៃទា១ ទទួលបានផ្លូវបេតុងមួយខ្សែពីមូលនិធីភូមិសង្កាត់ចោមចៅទី៣
ភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានការសាទរយ៉ាងខ្លាំងចំពោះរដ្ឋបាលសាលាសង្កាត់ចោមចៅទី៣ បានផ្តល់ផ្លូវបេតុងមួយខ្សែដើម្បីងាយស្រួលធ្វើដំណើររួមទាំងប្រកបអាជីវករ។

នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ចៅសង្កាត់រង បានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ ក្នុងមូលដ្ឋានដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ផ្លូវដែលកំពុងស្ថាបនាខាងលេីមានប្រវែងបណ្តោយជិត១០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ហើយនេះជាថវិកាមូលនិធិអភិវឌ្ឍន៍ភូមិសង្កាត់ចោមចៅទី៣។

លោកចៅសង្កាត់បន្តថា កន្លងមកឃើញផ្លូវពិបាកប្រកបអាជីវកម្មនឹងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបលោកបានផ្តល់ជាផ្លូវបេតុងមួយខ្សែដើម្បីសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនេះផងដែរ លោកបានសំណូមពរដល់បងប្អូនទាំងអស់ ជួយថែរក្សាផ្លូវខាងលើឲ្យបានគង់វង្សយូរអង្វែង៕
ដោយ ៖ សុខា

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


