Connect with us

ព័ត៌មានជាតិ

ព្រះសីហនុ មាន​កសិដ្ឋាន​ចិញ្ចឹម​ចៀម និង អូទ្រីស កំពុង​ទទួល​បានផល ដោយនិស្សិតខ្មែរ​​

បានផុស

នៅ

​ក្រុម​យុវ​និស្សិត​ខេត្ត​បន្ទាយមានជ័យ ​បាន​និង​កំពុង​បើក​កសិដ្ឋាន​ចិញ្ចឹម​ចៀម​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិអូ​ត្រជាក់ចិត្ត ឃុំសំ​រ៉ុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កំពុង​ដំណើរការចិញ្ចឹម​ចៀម ពូជ​យក​សាច់ ចំនួន ៦១៥ មេ​ពូជ មេ​បណ្ដើ​រកូន ១៥០ ក្បាល​និង​កូន​តូច ចំនួន ២១៩ ក្បាល ដែល​ទើបនឹង​ចាប់ផ្ដើម​ចិញ្ចឹម បាន​ចំនួន ៦ ខែ ហើយ​លទ្ធផល​ទទួល​បាន​សរុប​ចៀម កើន​ឡើង​រហូត​ទៅដល់​ជាង ៩០០ ក្បាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្អូនស្រី ព្រំ ផល្លី ផ្នែក​ទីផ្សារ នៃ​ក្រុម​យុវ​និស្សិត​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុម​និស្សិត មកពី​បណ្ដាល​រាជធានី​ខេត្ត រួមជាមួយ ខេត្ត​បន្ទាយមានជ័យ​ បាន​សហការ​គ្នា​បង្កើត​ក​សិ​ដ្ឋា​ន​ចិញ្ចឹម​ចៀម នៅ​ក្នុង ស្រុក​ព្រៃនប់ ដោយ​ប្អូនស្រី​បាន​លើក​ឡើង​ថា​ ទីតាំង​ចិញ្ចឹម​នេះ គឺ​មាន​ការជួយជ្រោមជ្រែង​ពី​ឯក​ឧត្តម កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​កន្លែង ចិញ្ចឹម សម្រាប់​ដល់​ក្រុម​យុវនិស្សិត ខេត្ត​បន្ទាយមានជ័យ ដើម្បី​បង្កើន​ប្រាក់ចំណូល​ នៅក្នុង​សហគមន៍​របស់​ខ្លួន ហើយ​ការ​ចិញ្ចឹម​នេះ​នៅ​លើ​ផ្ទៃដី​ចំនួន​២ ហិកតា​ សម្រាប់​ធ្វើ​រោង​និង​ផ្ទៃដី​សម្រាប់​ឲ្យ​ចៀម​ដើរ ស៊ី​ស្មៅ​តាម​ធម្មជាតិ​លើ​ផ្ទៃដី ជាង ៣៤០ ហិកតា​។ ប្អូនស្រី​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ចិញ្ចឹម​របស់​ក្រុម​យុវ​និស្សិត​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន​នេះ ក្នុង​គោលបំណង​បង្កើត​ឲ្យ​ទៅជា​ការ​ចិញ្ចឹម​ជា​លក្ខណៈ​កសិ​ទេសចរណ៍ ព្រោះ​ក្រុម​យុវ​និស្សិត​បាន​និង​កំពុង​ចិញ្ចឹម ដូចជា​ចៀម សត្វ​អូទ្រីស ដើម្បី​ចង់​បង្ហាញ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្គាល់ ហើយ​មិនបាច់​ចំណាយ​ថវិកា​ច្រើន​ទៅ​មើល​ការ​ចិញ្ចឹម​សត្វ​ប្រភេទ​នេះ​ នៅ​ឯ​បរទេស​ឡើយ ព្រោះ​ស្រុក​ខ្មែរ​យើង​ក៏​អាច​ចិញ្ចឹម​បាន​ដែរ ម្យ៉ាងវិញទៀត​ ខណៈ​ពេល​នេះ ជំងឺ​កូ​វីដ​១៩ កំពុង រាតត្បាត​ជាស​កល​ផង​នោះ​។

​ដោយឡែក ប្អូនប្រុស ឃឹម សន ផ្នែក​ជំនាញ​ចិញ្ចឹម​ចៀម​ បាន​លើកឡើង​អំពី​វិធីសាស្ត្រ​ ក្នុង​ការ​ចិញ្ចឹម​ថា ការ​ចិញ្ចឹម​ចៀម​របស់​ពួកគាត់​នា​ពេល​បច្ចុប្បន្ន​ គឺ​មាន​ភាព​ងាយស្រួល​គ្រាន់តែ​យើង​ការពារ​រក​ចំណី​ឲ្យ​បាន​គ្រប់គ្រាន់​ ការពារ​ជំងឺ​ ដោយ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ត្រឹមត្រូវ​ទៀងទាត់​ និង​មាន​បា​គ្រប់គ្រាន់​នោះ​ ចៀម​អាច​បង្កាត់​ពូជ​បាន​លឿន ព្រោះ​ក្នុង​មួយ​ឆ្នាំ​ចៀម​អាច​កូន​ពីរ​ដង​ក្នុង​នោះ​ពេលខ្លះ​មាន​កូន​ភ្លោះ​ផង​ដែរ ដូចនេះ​ធ្វើ​ឲ្យ​ការ​បង្កាត់​ពូជ​មានការ​កើន​ឡើង​លឿន​។​ចំពោះ​ទីតាំង​ចិញ្ចឹម​ចៀម​ គឺ​ត្រូវ​ធ្វើ​ឲ្យ​ផុត​ពី​ដី​ក្នុង​រង្វង់​មួយ​ម៉ែត្រ​ទៅ​ពីរ​ម៉ែត្រ​សម្រាប់​ឲ្យ​ចៀម​ដេក​ ព្រោះ​ធ្វើ​ដូចនេះ​ ដើម្បី​បញ្ចៀស​អំពី​ជំងឺ​ផ្សេងៗ​។ ​ប្អូនប្រុស​បាន​បន្ថែម​ទៀត​ថា​ ទន្ទឹម​នឹង​ភាព​ងាយ ស្រួល​ ក៏​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ​ ដូច​ជា ទី​១. នៅ​ពេល​ដែល​កូន​ចៀម​កើត​ភ្លាម យើង​ត្រូវ​មើល​ឲ្យ​បាន​ដិតដល់​ ព្រោះ​មេ​ខ្លះ​មិន​ឲ្យ​កូន​បៅ​ដូចនេះ​ យើង​ត្រូវ​យក​កូន​ចៀម​ទៅ​ឲ្យ​បៅ​ទឹកដោះ​ផ្សេង ទី២. នៅ​រដូវប្រាំង គឺ​មាន​ការខ្វះខាត​ស្មៅ សម្រាប់​ផ្គត់ផ្គង់​ចៀម​ប្រចាំថ្ងៃ ទី​៣. យើង​ត្រូវ​ចាក់​វ៉ាក់សាំងឲ្យ​បាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស​។​

ក្នុង​នោះ​ប្អូនស្រី ព្រំ​ផល្លី ​ផ្នែក​ទីផ្សារ​ ក៏បាន​លើកឡើង​ផង​ដែរ​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ ក្រុម​យុវ​និស្សិត​ខេត្ត បន្ទាយមានជ័យ​បាន​និង​កំពុង បង្កាត់​ពូជ ចៀម​ខ្មែរ​និង​បរទេស ហើយ​តម្លៃ​វិញ​ គឺ​ទៅតាម​ប្រភេទ​ពូជ​នីមួយៗ​តែ បច្ចុប្បន្ន គឺ​បង្កាត់​ពូជ យក​សាច់ និង​យក​កូន​លក់​តែប៉ុណ្ណោះ ហើយ​ជំហាន​បន្ទាប់​ប្អូនស្រី​បាន​លើក​ឡើង​ថា ក្រុម​យុវ​និស្សិត​របស់​ប្អូន​នឹង​ចិញ្ចឹម​ពូជ​ចៀម​យក​រោម​បន្ថែម​ទៀត​ ផងដែរ​៕​

អត្ថបទ៖ កោះពស់

សូមចុចអាន៖ ​កសិករ​ដាំ​ផ្កា​ រយៈពេល៧​ឆ្នាំ រស់ដោយសារ​ការ​ដាំដើមរាសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម