ព័ត៌មានជាតិ
ទូតអូស្ត្រាលី បង្ហាញពីការអប់រំបែបទំនើបនៅអូស្ត្រាលីដល់សិស្សកម្ពុជា
លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបង្ហាញពីការអប់រំធនធានមនុស្សតាមបែបទំនើបដល់សិស្សានុសិស្សជាង១ពាន់នាក់មកពីវិទ្យាល័យនានា ក្នុងស្រុកក្រគរ និងស្រុកកណ្តៀងខេត្តពោធិ៍សាត់សម្រាប់ជាគន្លឹះក្នុងការសិក្សាទាំងកម្រិតវិទ្យាល័យ និងឈានទៅមហាវិទ្យានាពេលខាងមុខ។ ការបង្ហាញនេះ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ។

ឯកអគ្គរាជទូតអូស្ត្រាលី បានមានប្រសាសន៍ថា អូស្ត្រាលីបានផ្ដោតការយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើមុខវិជ្ជាវិទ្យាសាស្ត្រពិត ដូចជាគណិតវិទ្យា និងរូបវិទ្យា ដែលបានធ្វើឱ្យប្រទេសអូស្ត្រាលី ក្លាយទៅជាប្រទេសឈានមុខមួយក្នុងការស្រាវជ្រាវលើវិស័យអវកាស វិស័យវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស័យវិស្វកម្ម និងជាប្រទេសអភិវឌ្ឍន៍(G7) ជាប់ចំណាត់ថ្នាក់លេខ១២ ដែលមានសេដ្ឋកិច្ចជឿនលឿន ក្នុងពិភពលោក។ លោកបានបន្តថា សម្រាប់ប្រព័ន្ធអប់រំអូស្ត្រាលី មានបួនដំណាក់កាលធំៗគឺ ថ្នាក់បឋម អនុវិទ្យាល័យ វិទ្យាល័យ និងឧត្តមសិក្សា ដោយប្រើប្រាស់ភាសាអង់គ្លេស ជាភាសាចម្បង នៃការណែនាំនៅក្នុងប្រព័ន្ធអប់រំ។

បើតាមឯកអគ្គរាជទូតអូស្ត្រាលី បច្ចុប្បន្ននេះ មានពលរដ្ឋខ្មែរជាង៦ម៉ឺននាក់ កំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី ខណៈមានជនជាតិអូស្ត្រាលីប្រមាណ៦ទៅ៧ពាន់នាក់ ក៏កំពុងរស់នៅក្នុងប្រទេសកម្ពុជាដែរ។ ឯកអគ្គរាជទូតអូស្ត្រាលី បានរំលឹកថា ទំនាក់ទំនងការទូតអូស្ត្រាលី និងកម្ពុជា បានចាប់ផ្ដើមតាមរយៈការរួមចំណែក ក្នុងការងើបឡើងពីសម័យវិនាសកម្ម និងការពង្រឹងឡើងវិញនូវសេដ្ឋកិច្ចខ្មែរ ដោយអូស្ត្រាលីបានផ្ដល់ការគាំទ្រជាខ្លាំងនូវដំណើរឆ្ពោះទៅរកសន្តិភាព និងលទ្ធិប្រជាធិបតេយ្យរហូតឈានដល់ការបោះឆ្នោតនាឆ្នាំ១៩៩៣។

ចំណែក លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គីសនីកម្ពុជា បានមានប្រសាសន៍ថា ធនធានមនុស្ស គឺជាកត្តាសំខាន់ ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំ គឺជាវិស័យអាទិភាពគន្លឹះមួយ ក្រោមពាក្យស្លោក «អប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ»។
លោកបានបន្តថា សកលវិទ្យាល័យ មហាវិទ្យាល័យរបស់អូស្ត្រាលី មានគុណភាពខ្ពស់ គឺស្ថិតក្នុងចំណោមសកលវិទ្យាល័យ ឬមហាវិទ្យាល័យដែលល្បីៗទូទាំងសកលលោក ហើយលោកផ្ទាល់ ក៏ធ្លាប់បានទៅបន្តការសិក្សាវគ្គខ្លី និងបានទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសនេះផងដែរ៕
ដោយ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


