Connect with us

ព័ត៌មានជាតិ

កម្ពុជា​ទទួល​ឋានៈ​ជា​ប្រធាន​របស់ “​អាយ​ឆា​” សម្រាប់​ឆ្នាំ​២០២២ ស្រប​ពេលដែល​កម្ពុជា ជា​ប្រធាន​អាស៊ាន​

បានផុស

នៅ

តំណាង​កម្ពុជា​ប្រចាំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុក​សិទ្ធិមនុស្ស (​អាយ​ឆា​) បានទទួល​ឋានៈ​ជា​ប្រធាន​របស់​អាយ​ឆា សម្រាប់​ឆ្នាំ​២០២២ ស្រប​ពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធាន​របស់​អាស៊ាន នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នា​រសៀល​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អាយ​ឆា​-​កម្ពុជា ដែល​ស្ថិតក្រោម​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២២​នេះ បានរៀបចំ​កិច្ចប្រជុំ​ជំនួយការ​របស់​គណៈកម្មកា​រ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុក​សិទ្ធិមនុស្ស (​អាយ​ឆា​) តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) ក្រោម​ការដឹកនាំ​របស់​លោកស្រី ឡុង សូ​នី​តា តំណាង​រង​កម្ពុជា​ប្រចាំ​អោយ​ឆា និង​ជា​សមាជិក​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ដោយមាន​ការចូលរួម​ពី​ជំនួយការ​របស់​តំណាង​ប្រទេស​សមាជិក​អាស៊ាន​ប្រចាំ​អោយ​ឆា និង​លេខាធិការដ្ឋាន​អាស៊ាន​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​។

កិច្ចប្រជុំ​ជំនួយការ​របស់​អាយ​ឆា​នេះ ធ្វើ ឡើង​ដើម្បី​ពិនិត្យ​លើ​ឯកសារ​មួយចំនួន​មុននឹង​ការចាប់ផ្ដើម នៃ​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​អន្តររដ្ឋាភិបាល​អាស៊ាន​លើក​ទី​៣៤ ដែល​អាយ​ឆា​-​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ នៅ​ថ្ងៃទី​៣០-៣១ ខែមីនា និង​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២២ ខាងមុខ​។​

​កិច្ចប្រជុំ​ជំនួយការ​របស់​អាយ​ឆា តែងតែ​ប្រព្រឹត្ត​ទៅមុន​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុក​សិទ្ធិមនុស្ស ដើម្បី​ពិនិត្យមើល​ឯកសារ​មួយចំនួន​ដែល​នឹងត្រូវ​ដាក់ជូន​កិច្ច ប្រជុំ​របស់​អាយ​ឆា ពិនិត្យ និង​អនុម័ត​។​

​ចំណែក​នៅថ្ងៃនេះ កិច្ចប្រជុំ​ជំនួយការ​របស់​អាយ​ឆា បាន​ពិនិត្យមើល លើ​កំណត់ហេតុ​សង្ខេប (Summary Record)៖ ទី​១, កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មកា​រ​អន្តរ​រដ្ឋ ភិ​បាល​អាស៊ាន​ទទួលបន្ទុក​សិទ្ធិមនុស្ស លើក​ទី​២ សម្រាប់​ឆ្នាំ​២០២១ ទី​២, ជំនួប​រវាង​កិច្ចប្រជុំ​រដ្ឋមន្ត្រី ការបរទេស​អាស៊ាន និង​អាយ​ឆា និង​ទី​៣, ជំនួប​រវាង​អាយ​ឆា និង​ដៃគូ​។​

​ទន្ទឹមនឹងនេះ កិច្ចប្រជុំ​ជំនួយការ​របស់​អាយ​ឆា ក៏​ពិនិត្យមើល​គម្រោង​ផែនការ​អាទិភាព​របស់​អាយ​ឆា ក្នុងការ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម