Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ ៖ បដិសេធ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់ថា បាន​ប្រើ​អំពើហិង្សា បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ជា បាតុករ អតីត​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើ​ល​ដ៏

បានផុស

នៅ

ភ្នំពេញ​ ៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការបដិសេធ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ចោទប្រកាន់​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច ថា​បាន​ប្រើ​អំពើហិង្សា បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ជា​ក្រុម បាតុករ ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើ​ល​ដ៏​។

នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៨ មីនា​នេះ ដែល​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​មានន័យថា​៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាបជូន​ដល់​សាធារណជន​មេ​ត្ត ជ្រាបថា ប៉ុន្មាន​ថ្ងៃនេះ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​របស់​មជ្ឈដ្ឋាន​មួយ​ក្តាប់​តូច​តាម​បណ្ដាញ​សង្គម ដោយ​ចោទប្រកាន់​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថា​បាន​ប្រើ​អំពើហិង្សា បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ជា​ក្រុម បាតុករ ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុនណាហ្គាវើ​ល​ដ៏​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បដិសេធ និង​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ និង​ច្បាស់លាស់ មាន​ចេតនា​មួលបង្កាច់ ចោទប្រកាន់ និង​ទម្លាក់កំហុស​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​កំពុង​បំពេញភារកិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ស​ង្គ​ម​។ ករណី​ចោទប្រកាន់​ស្រដៀង​គ្នា​នេះ កន្លងមក​រដ្ឋបាល​រាជធានី ភ្នំពេញ​ក៏​ធ្លាប់បាន​ធ្វើការ​បំភ្លឺ​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រួច មកហើយ​។

ដើម្បី​ជៀសវាង​សាធារណជន​មានការ​ភាន់ច្រឡំ​តាម​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ខាងលើ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​គូសបញ្ជាក់​សារជាថ្មី​ថា ចាប់តាំងពី​ក្រុមបាតុករ ដែលជា អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើ​ល​ដ៏ បាន​ប្រមូលផ្ដុំ​ធ្វើបាតុកម្ម​ខុសច្បាប់​តាម​ទីសាធារណៈ អស់​រយៈពេល​ប្រមាណ​ជាង ៣​ខែ​កន្លងមកនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ខិតខំ​ចូលរួម​សម្របសម្រួល ដោះស្រាយ​វិវាទ​ការងារ និង​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ស​ង្គ​ម ប្រកប ដោយ​ភាព​អត់ធ្មត់​ខ្ពស់ ទោះបីជា​រង​នូវ​ការ​មួលបង្កាច់​ចោទប្រកាន់​ប្រមាថមើលងាយ​ដោយ​ប្រើពាក្យ ពេចន៍​អសុរោះ និង​អាកប្បកិរិយា​មិន​សមរម្យ អសីលធម៌ រហូត​ឈានដល់​ទទួលរង​នូវ​ការប្រើ​អំពើ ហិង្សា បង្ក​របួសស្នាម ពី​សំណាក់​ក្រុមបាតុករ​ទាំងនោះ​។

ការ​ខិតខំ​បំពេញភារកិច្ច​ទាំងអស់នេះ គឺ​ដើម្បី ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព ជូន​ក្រុមបាតុករ​ទាំងអស់​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​នៅ​រាជធានី​ភ្នំពេញ ដែល​គួរតែ​ទទួលបាន​នូវ​ការផ្តល់​តម្លៃ ប៉ុន្តែ​ផ្ទុយទៅវិញ​បែរជា​ទទួលបាន​នូវ​ការចោទប្រកាន់ថា បាន ប្រើ​អំពើហិង្សា បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ជា​ក្រុមបាតុករ​។ វា​អាចទៅរួច​ដែរឬទេ ដែលថា អាជ្ញា​ធរមាន សមត្ថកិច្ច​បាន​ប្រព្រឹត្តិ​អំពើហិង្សា និង​អំពើ​អសីលធម៌​ដូច​ការចោទប្រកាន់ នៅ​ចំពោះមុខ​មនុស្សម្នា អាជីវករ អ្នកធ្វើដំណើរ នៅ​ទីប្រជុំជន​ជាច្រើន​នាក់​តាម​ទីសាធារណៈ ពិសេស​ស្ថិតក្រោម​ការត្រៀម​រង់ចាំ ផ្តិត​យក​រូបភាព​ពី​សំណាក់​ក្រុមបាតុករ​ដែល​ប្រើ​កាមេរ៉ា​ទូរស័ព្ទ​គ្រប់​ដៃ តាម​ផែនការ​គ្រោងទុក​របស់​អ្នក នៅ​ពីក្រោយ​ដែល​រៀបចំ​ជា​ឈុត​ឆាក​សម្រាប់​ឱ្យ​សម្ដែង​។

ចំពោះ​ការចោទប្រកាន់​ខាងលើនេះ ប្រសិនបើ​មានការ​ពិត​នោះ គួរ​ណាស់​តែ​ជនរងគ្រោះ​ពិត ប្រាកដ បង្ហាញ​ភស្តុតាង​ឱ្យបាន​ច្បាស់លាស់ និង​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី មាន​មូលដ្ឋាន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​មក​ផ្តន្ទាទោស​។ ផ្ទុយទៅវិញ ប្រសិនបើ​មានការ​ដាក់ពាក្យ​បណ្តឹង​ជា​ផ្លូវការ ហើយ​សមត្ថកិច្ច​រក​ពុំ​ឃើញ​ភស្តុតាង​ដូច​ការ ប្រកាន់​នោះទេ អ្នក​ទាំងនោះ​ក៏​នឹងត្រូវ​ប្រឈមមុខ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដូចគ្នា​ដែរ​។ ជាមួយ​គ្ន នេះ ក៏មាន​ការចោទប្រកាន់​ផងដែរ​មកលើ​សមត្ថកិច្ច ថា​បាន​រារាំង​មិនឱ្យ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង អ្នកសារព័ត៌មាន​មួយចំនួន​តូច​បំពេញការងារ​របស់ខ្លួន​នោះ គឺជា​ការលើកឡើង​ដោយ​គ្មាន​ហេតុផល ព្រោះថា​សមត្ថកិច្ច​មិនដែល​រារាំង និង​ហាមឃាត់​ឡើយ ប៉ុន្តែ​ពួកគាត់​បានធ្វើ​ដំណើរ​បំពេញការងារ​ហួស ព្រំដែន​ច្បាប់​ដែល​បានកំណត់ ដោយ​ពួកគាត់​ធ្វើដំណើរ​ចូលទៅក្នុង​រង្វង់​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច ហើយ​អាជ្ញាធរ​គ្រាន់តែ​ស្នើឱ្យ​ពួកគាត់​នៅក្រៅ​រង្វង់​ប្រតិបត្តិការ ចៀសវាង​មាន​ឧបទ្ទវ​ហេតុដែល​បង្កឡើង ដោយ​ជន​អគតិ ឬ​ភាន់ច្រឡំ​ថា​ពួកគាត់​ជា​ក្រុមបាតុករ ដែល​អាច​នឹង​ត្រូវបាន​អញ្ជើញ​ទៅធ្វើ​ការសម្តែង មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម