ព័ត៌មានជាតិ
មន្ត្រីស្នើឱ្យអ្នកសារព័ត៌មានចេញផ្សាយអត្ថបទឆ្លុះបញ្ចាំងពីការពិតចៀសវាងបង្កមហន្តរាយដល់ប្រជាជន
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានទទូចឱ្យអ្នកសារព័ត៌មានសរសេរអត្ថបទឱ្យឆ្លុះបញ្ចាំងពីការពិត ចៀសវាងបង្កវិនាសកម្ម មហន្តរាយដល់ប្រជាតិ។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ មានប្រសាសន៍ឱ្យដឹង នៅក្នុងវគ្គបណ្ដុះបណ្ដាល តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ ទន្លេតែមួយ អនគតតែមួយ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នេះថា បណ្ដាប្រទេសដែលមានកិច្ចសហប្រតិបត្តិការទន្លេមេគង្គឡានឆាង កំពុងរស់នៅតាមបណ្ដោយទន្លេមេគង្គ ហើយប្រជាជនកំពុងប្រើប្រាស់ទន្លេមេគង្គរួមគ្នា ដើម្បីបានផលប្រយោជន៍ កសិកម្ម សេដ្ឋកិច្ច និងនយោបាយផ្សេងៗ។

លោកថា តួនាទីព័ត៌មាន ក៏មានសារសំខាន់ដែរ ក្នុងការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង ប្រសិនបើអ្នកសាព័ត៌មានផ្សព្វផ្សាយប្រកបដោយវិជ្ជជីវៈ ត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងសភាពដើមពិតពីព័ត៌មាន ជូនដល់ប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋមានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ធ្វើការវិភាគ និងសម្រេចចិត្ត ដើម្បីជ្រើសរើសលើការវិនិយោគ ឬធ្វើអ្វីមួយ តាមគោលដៅរួម។ ប៉ុន្តែបើព័ត៌មាន ទៅជាព័ត៌មានបំភ្លើស បំពុល អញ្ចឹងព័ត៌មាននោះធ្វើឱ្យលិចលង់ និងការម្រេចចិត្តមិនត្រឹមត្រូវ។
លោក ផុស សុវណ្ណថ្លែងថា៖ ” ថ្ងៃនេះ ទាំងសិក្ខាកាមនៅទីនេះ ក៏ដូចជាសិក្ខាកាមដែលចូលរួមតាមអនឡាញ គួតែពិនិត្យមើលលើមាតិការព័ត៌មាន ឬក៏សរសេរអត្ថបទព័ត៌មាន ដែលវាឆ្លុះបញ្ចាំងការពិតសម្រាប់ជាចំណេះដឹង ចំណេះធ្វើមានខ្លឹមសារ តែបើមិនដូច្នេះទេព័ត៌មានមិនពិត វានឹងបង្កមហន្តរាយទៅដល់ប្រជាពលរដ្ឋ”។

លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានថ្លែងថា៖ អ្នកសាព័ត៌មានត្រូវមានសមត្ថភាពក្នុងការរាយការណ៍ និងផ្សព្វផ្សាយព័ត៌មានពិតត្រឹមត្រូវ កន្លងមកកិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមប្រទេសជាសមាជិកឡានឆាងមេគង្គនៅមានកម្រិត ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកសារព័ត៌មាន អាចពង្រឹកគុណភាពនៃភាពសំបូរបែបនៃព័ត៌មាន ប្រសិទ្ធភាពការងារ និងចំណេញពេលវេលា”។

លោកថ្លែងជំរុញឱ្យអ្នកសាព័ត៌មាន ឬអង្គភាពព័ត៌មាន ត្រូវចាត់វិធានការ ដើម្បីពង្រឹងគុណភាពព័ត៌មាន ផលិតមានតិការដែលគួឱ្យទាក់ទាញ មានភាពពាក់ព័ន្ធការពិត បម្រើផលប្រយោជន៍សាធារណៈ ដោយមានការលុបបំបាត់ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត៕

អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


