Connect with us

ព័ត៌មានជាតិ

ក្រសួង​មុខងារសាធារណៈ​អនុញ្ញាត​ឱ្យ​ផ្ទេរ​ក្របខ័ណ្ឌ​មន្ត្រីរាជការ​នៅ​ថ្នាក់ក្រោម​ជាតិ​ឡើ​ង​វិញ​

បានផុស

នៅ

ក្រសួង​មុខងារសាធារណៈ​បាន​ឲ្យ​ដឹងថា ការធ្វើ​ប្រក្រតីភាព​នៃ​ការផ្ទេរ​ក្របខ័ណ្ឌ​ឬ​ផ្លាស់ប្តូរ​កន្លែងធ្វើ ការ​រ​បស់​មន្ត្រីរាជការ​នៅ​ថ្នាក់ក្រោម​ជាតិ​ ត្រូវបាន​អនុញ្ញាត​ឡើងវិញ​ហើយ បន្ទាប់ពី​ផ្អាក​តាំងពី​ខែធ្នូ ឆ្នាំ​២០១៩ រហូតមកដល់​បច្ចុប្បន្ន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​លិខិត​ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​១៥ ខែ​ធ្នូ​ នេះ​លោក ព្រំ សុខា​ រដ្ឋមន្ត្រីក្រសួង​មុខងារ​សា​ធារ​ណៈ បា​នឱ្យដឹងថា​ ការអនុញ្ញាតឱ្យ​ដំណើរការ​ចំពោះ​ការផ្ទេរ​ក្របខ័ណ្ឌ​ ឬ​ផ្លា​ស់ប្តូរ​កន្លែង​ធ្វើ​ការ​​រ​ប​​ស់​មន្ត្រីរាជការ​នៅ​ថ្នាក់ក្រោម​ជាតិ​នេះ​ គឺ​ដោយ​ផ្អែកលើ​តម្រូវការ និង​សំណូមពរ​ការងារ​ចាំ​បាច់​​របស់​ក្រសួង​ស្ថា​ប័​ន​ និង​រដ្ឋបាល​រាជធានី​-​ខេត្ត ក្រុង ស្រុក​-​ខណ្ឌ​។​

ទោះជា​យ៉ាង​នេះ​ក្តី ឯក​​ឧត្តម បាន​ប​ញ្ជាក់ថា ការអនុញ្ញាត​នេះ​ គឺ​ស​ម្រាប់តែ​មន្ត្រីរាជការ​ដែល​បម្រើ​ការងារ​នៅ​តាម​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ​ មន្ត្រីរាជការ​នៃ​មន្ទីរ​អង្គភាព​ជំនាញ​នានា​ដែល​បំពេ​ញ​ការ​ងារ​នៅ​ថ្នាក់ក្រោម​ជាតិ​ និង​មន្ត្រីរាជការ​ដែល​ប​ម្រើ​កា​រងា​រ​នៅ​រដ្ឋបាល​រាជធានី ខេត្ត​ប៉ុណ្ណោះ​។​

លោក​រដ្ឋមន្ត្រី​បាន​ប​ន្តទៀតថា ​ប៉ុន្តែ​សម្រាប់​ការផ្ទេរ​ចេញពី​រចនាសម្ព័ន្ធ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ទៅ​មន្ទីរ​ អង្គភាព​របស់​ក្រសួង ស្ថាប័ន ឬ​រដ្ឋបាល​ថ្នាក់​ជាតិ គឺ​នៅ​ផ្អាក​ដដែល​ ដោយ​រង់ចាំ​រហូតដល់​មាន​ការ​សម្រេច​ជាថ្មី ខណៈ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ​អា​ចធ្វើ​កា​រផ្លាស់ប្តូ​រក​ន្លែ​ង​ធ្វើការ​របស់​មន្ត្រី​រាជការ​រវាង​អង្គភាព​មួយ​ទៅ​អង្គភាព​មួយ​ទៀ​ត ព្រមទាំង​ការតែងតាំង ឬ​ប្រគល់​ភារកិច្ច​មន្ត្រីរាជការ​នៅ​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ក្រុង​ស្រុក ខណ្ឌ​សាមី ដោយ​អនុលោម​តាម​គោលការណ៍ បែបបទ និង​នីតិវិធី​ដែល​បា​នកំណត់​ក្នុង​លិ​ខិតបទដ្ឋាន​គ​តិយុត្ត​នៅ​ជា​ធរមាន​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម