ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់នគរបាលជាតិ លើកឡើងវិធានការ ៣ចំណុច ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ
មន្ត្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងនូវវិធានការ ៣ចំណុច ដើម្បីចូលរួមទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវមានប្រសិទ្ធភាពខ្ពស់ ខណៈស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ហាក់មិនមានភាពថមថយនោះឡើយ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការពិន័យ និងការដកពិន្ទុ និងសេចក្តីណែនាំ ស្តីពី ការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ នៅលើផ្លូវល្បឿនលឿន នៅព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា វិធានការចំនួន ៣ចំណុចរួមមាន ទី១. រឹតបន្តឹង និងការដាក់ពិន័យចំពោះបទល្មើសចរាចរណ៍ ហើយត្រូវតែធ្វើឲ្យមានប្រសិទ្ធភាព។ ទី២. ត្រូវចាប់មុខសញ្ញាដែលគេចខ្លួនឲ្យបាន ដោយការព្យាយាមតាមរកចាប់ឲ្យបាន។ ទី៣. គឺវិធានការផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយ។
លោកនាយឧត្តមសេនីយ៍ បានលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០២០ និង ២០២១ មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈកម្ពុជាកំពុងស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩។ ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរ ហាក់ហក់ឡើងវិញនៅចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២នេះ គ្រាដែលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលជាបន្តបន្ទាប់។
លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានឲ្យដឹងបន្តថា ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានកាត់បន្ថយអ្នកស្លាប់បានប្រមាណ ៨០០នាក់ និងកាត់បន្ថយអ្នករងរបួសប្រមាណ ៣ពាន់នាក់ ខណៈឆ្នាំ ២០១៩ អ្នករងរបួសមានប្រមាណជាង ៦ពាន់នាក់ គ្រាដែលនៅឆ្នាំ ២០២១ របួសតែជាង ៣ពាន់នាក់ទេ។
លោកថា ចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២១ ចូលដល់ត្រីមាសទី ១ ឆ្នាំ ២០២២ អត្រាអ្នកស្លាប់ជាមធ្យមក្នុង ១ថ្ងៃ មានរហូតដល់ ៦នាក់ និងអ្នករបួសមានជិត ២០នាក់ ដោយសារចរាចរមានភាពមមាញឹកខណៈផ្លូវថ្នល់កាន់តែមានការពង្រីក កាន់តែស្អាត ផ្លូវទូលាយ ទិសចរាចរណ៍ផ្សេងគ្នា ចែកដាច់ពីគ្នា របៀបជាផ្លូវហាយវេ។ ប៉ុន្តែស្មារតីនៃការបើកបររបស់ប្រជាពលរដ្ឋ មិនមានការជឿនលឿន ដូចផ្លូវនោះទេ ដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តមានច្រើន។
មន្ត្រីជាន់ខ្ពស់នគរជាតិរូបនេះ បានបន្ថែមថា ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍កើនឡើងខ្ពស់ រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក្រចេះ កំពង់ចាម និងខេត្តសៀមរាប ដែលទាមទារត្រូវពិនិត្យឡើងវិញ ហើយកែប្រែវិធានការដើម្បីទប់ស្កាត់។
អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍សង្កត់ធ្ងន់ថា «បើចង់ទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍បាន ត្រូវអនុវត្តវិធានការចំនួន ៣៖ ទី១-រឹតបន្តឹង និងការដាក់ពិន័យចំពោះបទល្មើសចរាចរណ៍ ហើយត្រូវតែធ្វើឲ្យមានប្រសិទ្ធភាព, ទី២-ត្រូវចាប់មុខសញ្ញា ដែលគេចខ្លួនឲ្យបាន ដោយការព្យាយាមតាមរកចាប់ឲ្យបាន, ទី៣-គឺវិធានការផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយ»៕
អត្ថបទ៖ សំអឿន



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


