ព័ត៌មានជាតិ
ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចឆ្លងខេត្ត ត្រូវកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបង្ក្រាប
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់លួចខេត្តខ្លួនមិនអស់ចិត្តមកធ្វើសកម្មភាពលួចឆ្លងខេត្តផ្សេងត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបង្ក្រាបបាននៅព្រឹក ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២០។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿនបានឲ្យដឹងបន្តទៀតថា ជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង មកខេត្តបន្ទាយមានជ័យ ក្រុងសិរីសោភ័ណ អស់លក្ខណ៍ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាន១ដង្ហើមចង្រិតត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចាប់ឃាត់ខ្លួននៅចំណុចវេទិកាខេត្ត តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីនូ ជីវ័ន្ត ស្នងការរង ទទួលការងារនគរបាលព្រហ្មទណ្ឌ ដើម្បីនាំខ្លួនមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចកាបូបលុយ នៅភូមិអូរអំបិល ក្នុងនោះមានលុយខ្មែរ ៧.៥០០រៀល ខ្សែកចំនួន២ខ្សែ ខ្សែជើង១គូ កូនសោរ១ចង្កោមកាតអេធីអ៊ឹម១សៀវភៅធនាគារ១ក្រិលកំប៉ុងរង្វាន់ជាង២០និងលុយដុល្លាសម្រាប់សែន១ដុំ តែជាគ្រឿងកាឡៃទាំងអស់។ ក្រោយពីសួរចម្លើយរួចកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានរៀបចំសំណុំរឿងបញ្ជូនខ្លួនឈ្មោះជា វណ្ណា ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


