ព័ត៌មានជាតិ
តំណាងភាគីសហជីព នៅតែបន្តទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ ទទួលយកកម្មករចូលធ្វើការវិញ
តំណាងភាគីសហជីពនៅតែបន្តទាមទារឱ្យក្រុមហ៊ុន ណាហ្គាវើលដ៍ទទួលយកកម្មករធ្វើការវិញខណៈភាគីខាងក្រុមហ៊ុននៅតែរក្សាជំហរមិនទទួលយកដដែលដែលធ្វើឱ្យវិវាទការងារនៅរាំងស្ទះមិនអាចរកច្រកចេញបានរហូតមកដល់ពេលនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះនៅយប់ថ្ងៃទី៦មេសានេះបានឱ្យដឹងថា ក្រសួងបាន បន្តសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ តាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីដែលតំណាងភាគីកម្មករនិយោជិតចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់ហើយនៅរសៀលថ្ងៃទី៦ខែមេសា ឆ្នាំ២០២២ នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយជា លើកទី៧ ។

នៅក្នុងកិច្ចចរចានោះ ភាគីសហជីព និងតំណាងភាគីកម្មករនិយោជិតបានលើកឡើងដោយសង្ឃឹមថានឹងមានពន្លឺនៃដំណោះស្រាយករណីវិវាទនេះ ហើយនៅតែរក្សាជំហរនៃការទាមទារសុំចូលធ្វើការងារវិញ។ បុគ្គលិកដែលទាមទារចូលធ្វើការងារវិញបានថយចុះពី ៣០០នាក់ មកនៅត្រឹមជាង ២០០នាក់វិញ ហើយក្រុមហ៊ុន ណាហ្គាវើលតែងតែផ្ដល់ការងារឱ្យប្រជាពលរដ្ឋខ្មែរឱ្យមានការងារធ្វើ។ ដូចនេះ ស្នើសុំឱ្យ ក្រុមហ៊ុនផ្តល់ការងារធ្វើជូនបុគ្គលិកដែលមានជំនាញស្រាប់ និងមានបទពិសោធន៍ការងារយូរឆ្នាំ មិនចាំបាច់បណ្តុះបណ្តាលឡើងវិញ ស្របពេលដែលក្រុមហ៊ុនត្រៀមដំណើរការអគារថ្មីដែរ។
សហជីពយល់ឃើញថា ការស្នើសុំ ដោះដូរនេះ មិនធ្វើឱ្យក្រុមហ៊ុនមានការខាតបង់អ្វីដែរ។ សមាសភាពបុគ្គលិកដែលស្នើចូលធ្វើការងារនេះ គឺជា ថ្នាក់ដឹកនាំសហជីព ជាសមាជិក និងជាសកម្មជនសហជីពទាំងអស់។
ជាមួយគ្នានេះដែរ ភាគីសហជីពបានស្នើសុំឱ្យអធិការការងារបកស្រាយនូវការបញ្ឈប់ពីការងាររួម ស្របតាមមាត្រា៩៥ នៃច្បាប់ស្តីពីការងារនិងស្នើសុំឱ្យខាងក្រសួងលើកយកច្បាប់ដែលពាក់ព័ន្ធនឹងវិវាទ មកថ្លឹងថ្លែងផ្តល់យុត្តិធម៌ជូនភាគីរវាងថៅកែនិងកម្មករ។ ក្រុមហ៊ុនបានយកហេតុផលវិបត្តិជំងឺកូវីដ ១៩ យកមកបញ្ឈប់ជនរងគ្រោះ ដោយសារជំងឺកូវីដ ១៩ ដែលពួកយើងជាជនរងគ្រោះនេះ យល់ឃើញវាជាហេតុផលដែលអមនុស្សធម៌បំផុត ពីព្រោះក្រុមហ៊ុននៅតែចំណេញ គ្រាន់តែចំណេញតិចជាងមុន វាធ្វើឱ្យពួកយើងដែលជាជនរងគ្រោះមានការឈឺចាប់ខ្លាំងបំផុត។
ក្នុងនាម ជាតំណាងកម្មករនិយោជិតស្នើសុំទៅក្រសួងពាក់ព័ន្ធទាំងអស់ សូមផ្តល់យុត្តិធម៌និងកុំធ្វើឱ្យពួកយើងឈឺចាប់ ម្តងហើយម្តងទៀត។
ទន្ទឹមនឹងនេះ ភាគីសហជីពបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធលើកលែងបទចោទចំពោះតំណាងកម្មករនិយោជិតទាំងអស់ផងដែរ។
ចំណែកតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ បានលើកឡើងថា សម្រាប់កិច្ចប្រជុំថ្ងៃនេះ ក្រុមហ៊ុនសូមធ្វើការឆ្លើយតបជាផ្លូវការទៅនឹងលិខិតរបស់សហជីពដែលដាក់ ជូនមកក្រុមហ៊ុន កាលពីថ្ងៃទី២៣ ខែមីនា កន្លងមក។ ក្រុមហ៊ុននៅរក្សាជំហរដដែលដូចដែលបានបញ្ជាក់នៅ ក្នុងកិច្ចប្រជុំកន្លងមក។
ក្រុមហ៊ុនបានអានខ្លឹមសារនៃលិខិតឆ្លើយតបជាផ្លូវការរបស់ក្រុមហ៊ុនជូនចំពោះសហជីពដែលស្នើសុំឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតដែលនៅសល់ចំនួន ២០០នាក់ ចូលធ្វើការងារវិញ។ ក្រុមហ៊ុនដាក់ជូនលិខិតឆ្លើយតបទៅភាគីសហជីព និងចម្លងជូនមក អគ្គលេខាធិការដ្ឋានគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា។
ជាមួយគ្នានេះដែរ ក្រុមហ៊ុននៅតែរក្សាជំហរដោះស្រាយវិវាទដោយមេត្រីភាពជាមួយសហជីព ហើយក្រុមហ៊ុនស្នើសុំ ឱ្យសហជីពគួរលើកឡើងនូវដំណោះស្រាយមួយដែលអាចទៅរួចជាងសំណើបច្ចុប្បន្នរបស់ខ្លួននេះ ដើម្បីឱ្យក្រុមហ៊ុនយកទៅពិចារណា និងសិក្សាទទួលយកបាន ឬយ៉ាងណា។

ក្រៅពីការឆ្លើយតបរបស់តំណាងភាគីនិយោជក អធិការការងារបានពន្យល់អំពីគោលការណ៍ និងខ្លឹមសារត្រា៩៥ នៃច្បាប់ស្តីពីការងារ ជូនភាគីទាំងពីរជាថ្មីម្តងទៀតផងដែរ។ ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរនៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេនិងបានកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២,វេលាម៉ោង ១៤:៣០នាទីដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាច ឈានទៅបញ្ចប់វិវាទនោះ។
ក្រសួងសូមបញ្ជាក់ផងដែរថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹង បន្តខិតខំធ្វើការសប្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។

ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយ បានដោយការផ្សះផ្សា វិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


