ព័ត៌មានជាតិ
កម្ពុជា នាំអង្ករទៅចិនជិត ៩ម៉ឺនតោន រយៈពេលបីខែដើមឆ្នាំនេះ កើនឡើងជិត ១១%
អង្ករកម្ពុជា ជាង ៨.៨ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដែលស្មើនឹង៥២%នៃការនាំចេញសរុប។ ប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករធំបំផុតសម្រាប់កម្ពុជា។ នេះបើយោងតាមអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ។

យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេលបីខែដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករប្រមាណ១៧ម៉ឺនតោនទៅកាន់ប្រទេស និងតំបន់ចំនួន៤៧ ដែលមានកំណើន១០.៩៦% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០២១។
បើតាមលោករដ្ឋមន្រ្តី វេង សាខុន ការនាំចេញអង្ករក្នុងខែមីនា ឆ្នាំ២០២២ មានចំនួន ៦៧ ៤៨១តោន ថយចុះចំនួន ៩ ៩៨៥តោន (-១២,៨៩%) បើធៀបនឹងខែមីនា ឆ្នាំ២០២១ ដែលមានចំនួន ៧៧ ៤៦៦តោន។
របាយការណ៍បានឱ្យដឹងថា អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១២០ ៤២២តោន ស្មើនឹង ៧០,៦១% អង្ករសគ្រប់ប្រភេទមានចំនួន ៤៨ ៨២៧តោន ស្មើនឹង ២៨,៦៣% និងអង្ករចំហុយគ្រប់ប្រភេទមានចំនួន ១ ២៩០តោន ស្មើនឹង ០,៧៦%។
ចំពោះបរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២១ប្រទេស សរុបចំនួន ៤៧ ៦៧៤តោន (កើនឡើងចំនួន ១២ ២៣២តោន ស្មើនឹង ៣៤,៥១%) ទិសដៅអាស៊ានចំនួន ៤ប្រទេស មានបរិមាណ សរុបចំនួន ១៧ ៣១០តោន(កើនឡើងចំនួន ៥ ៦៥២តោន ស្មើនឹង ៤៨,៤៨%) និងទិសដៅដទៃទៀតចំនួន២១ប្រទេស មានបរិមាណសរុប ១៦ ៩០៩តោន (ថយចុះចំនួន ៤ ៣០៩តោន ស្មើនឹង -២០,៣១%)។
លោក វេង សាខុន បានឱ្យដឹងតាមរយៈផេកហ្វេសប៊ុកផ្លូវការថា ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤៦ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ១២៣ ៣៦៤តោន (៧២,៣៤%) និងក្រុមហ៊ុន៣៦ដទៃទៀតបាននាំចេញត្រឹមតែ ៤៧ ១៧៥តោន (២៧,៦៦%)៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


