ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ទទួលបានម៉ាស់ចំនួន១ម៉ឺនម៉ាស់ពីសប្បុរសជន
រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែមេសា នេះ បានទទួលអំណោយមនុស្សធម៌ពីលោក អ៊ុល ដេតសុខុម CEO of DGB BANK PLC ឧបត្ថម្ភម៉ាស KF-94 ចំនួន១០ ០០០ម៉ាស សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ជំនួសឱ្យលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ និងអគុណចំពោះលោក អ៊ុល ដេតសុខុម CEO of DGB BANK PLC ដែលបានឧបត្ថម្ភម៉ាស KF-94 ចំនួន ១០ ០០០ម៉ាស់ ដល់រដ្ឋបាលខេត្ត សម្រាប់បម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នេះជាសកម្មភាពនៃការចែករំលែកចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

ក្នុងឱកាសនោះលោកអភិបាលរងខេត្តព្រះសីហនុ សង្ឃឹមជឿជាក់ថា ក្រុមហ៊ុន រោងចក្រ សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ និងបងប្អូនសប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្រថវិកា សម្ភារៈជួយដល់រដ្ឋបាលខេត្តព្រះ សីហនុ ក្នុងការចូលរួមបង្ការ ការពារទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


