ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត ថា គ្មានអ្វីធំ ជាងជីវិត សុខភាព ក្តីសុខគ្រួសារ ដែលត្រូវចូលរួមជួយដល់ប្រជាពលរដ្ឋ
ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ( TYDA) នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ជាមួយធនាគារព្រីនស៍ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

លោក ហ៊ន់ សុរចនា បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងនូវមូលដ្ឋានសម្រាប់ការបង្កើត និងរក្សាទំនាក់ទំនងរវាងធនាគារ ព្រីនស៍ និង TYDA ដោយធនាគារ ព្រីនស៍ នឹងចូលរួមឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុដល់TYDA រយៈពេល០៣ឆ្នាំ ក្នុងចំនួនទឹកប្រាក់ ៣០០,០០០ ដុល្លារអាមេរិក ក្នុងការដឹកនាំគម្រោងវេជ្ជសាស្ត្រ រួមមានកម្មវិធី និងសកម្មភាពនានាក្នុងវិស័យថែទាំសុខភាព សុខភាពសាធារណៈ និងផ្នែកដែលជាប់ពាក់ព័ន្ធ សម្រាប់ការពិនិត្យ និងព្យាបាលជូនប្រជាជន ដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកគ្រួសារដែលខ្វះខាតហិរញ្ញវត្ថុ នៅតាមបណ្តាខេត្តនានា និងតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស។

លោក ហ៊ន់ សុរចនា បានបន្ដថា ជាក់ស្តែង ធនាគារ ព្រីនស៍ បានចូលរួមឧបត្ថម្ភដល់TYDA ចាប់តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ដោយយើងដឹងច្បាស់ថា វិស័យសុខាភិបាល ជាវិស័យដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់សុខភាព និងវេជ្ជសាស្ត្រក្នុងការព្យាបាលជំងឺដោយមានប្រសិទ្ធភាព សម្រាប់ប្រជាជនកម្ពុជានៅតាមតំបន់ជនបទដែលខ្វះខាតធនធាន។ ជាពិសេស តាមរយៈកម្មវិធី និងសកម្មភាពរបស់TYDA ក៏បានបណ្តុះ បណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល និងផ្តល់ឱកាសដល់ប្អូនៗ សិស្ស និស្សិត និងយុវជនស្ម័គ្រចិត្តក្នុងការចូលរួមបម្រើការងារមនុស្សធម៌ដល់សង្គមជាតិ ដែលនេះក៏ជាផ្នែកមួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែប្រសើរផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានមានប្រសាសន៍ថា ការចុះអនុស្សារណៈនាពេលនេះ គឺជាបុព្វហេតុដែលយើងរួមគ្នាធ្វើការងារមនុស្សធម៌ដើម្បីដល់ក្តីសង្ឃឹមស្នាមញញឹម និងក្តីសុខជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា គ្មានអ្វីធំជាងជីវិត សុខភាព ក្តីសុខគ្រួសារ ដែលយើងត្រូវចូលរួមជួយដល់ប្រជាពលរដ្ឋ និងទាមទារចូលរួមផ្ដល់លទ្ធភាពពេលវិស័យឯកជន និងផ្នែកដែលពាក់ព័ន្ធ។ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះធនាគារព្រីនស៍ដែលបានចូលរួមជួយផ្តល់លទ្ធភាពជួយដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) តាមរយៈការចុះអនុស្សារណៈយោគយល់ផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិចក្នុងការចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយប្រជាពលរដ្ឋ។
មកដល់ពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ បានល្អប្រសើរ និងមានលក្ខណៈធូរស្រាលដែលទាំងអស់នេះក៏បានមកពីការចូលរួមចំណែកពីវិស័យឯកជន។សង្ឃឹមថាធនាគារព្រីននឹងបន្តជួយគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីផ្ដល់ឱកាស លទ្ធភាព និងការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារដើម្បីជួយប្រជាពលរដ្ឋខ្មែរដែលលំបាកពិតប្រាកដ។

សូមបញ្ជាក់ថា គិតដល់ថ្ងៃនេះសមាគមបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសបានចំនួន៣៣៦,៣៥៣ នាក់ អ្នកជំងឺធ្ងន់ចំនួន ៦,១៥៣ នាក់ត្រូវបញ្ជួនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និង ជាមួយដៃគូសហការនានានៅក្នុងនោះផងដែរ និងមានអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៦នាក់ត្រូវបានព្យាបាលគិតថ្លៃ។
នេះជាមោទនភាពចំពោះជោគជ័យរបស់យើងដែលបានមកពីសុខសន្តិភាព និងឱកាសដែលយើងអាចរួមគ្នាជាកាតព្វកិច្ចសីលធម៌ គុណធម៌ មនុស្សធម៌ដើម្បីបុព្វហេតុសង្គមនិងជួយប្រជាពលរដ្ឋដែលលំបាកពិតប្រាកដ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


