ព័ត៌មានជាតិ
លោក សុខ ឥសាន ព្រមានថា ជីវិតភ្លើងទៀនអាស្រ័យលើកម្រឹត នៃទំនាក់ទំនងជាមួយទណ្ឌិតក្រៅច្បាប់
ដោយផ្អែកទៅលើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ជីវិតគណបក្សភ្លើងទៀន ដែលអាចរស់រានទៅមុខទៀតបាន ឬមិនបាន វាអាស្រ័យទៅលើកម្រឹត នៃការពាក់ព័ន្ធជាមួយទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ជាពិសេសក្រុមលោក សម រង្ស៊ី។
ការលើកឡើងរបស់លោក សុខ ឥសាន បានធ្វើឡើងតាមរយៈសាអេឡិកត្រូនិកតេឡេក្រាម ហើយដែលទើបទទួលបាននារសៀលថ្ងៃទី១៩ ខែមេសា នេះ និងជាការឆ្លើយតបទៅនឹងការប្រកាសចូលស្រុកវិញរបស់លោក សម រង្ស៊ី នៅក្រោយការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាខែមិថុនា ខាងមុខ ដោយលោក សម រង្ស៊ី បានប្រកាសថា លោកនឹងធ្វើមាតុភូមិនិវត្តមកប្រទេសកម្ពុជា ប្រសិនគណបក្សភ្លើងទៀន ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។
បើតាមលោក សុខ ឥសាន ការប្រកាសវិលចូលស្រុកវិញរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ (សម រង្ស៊ី) គឺបញ្ជាក់ពីការជាប់ពាក់ព័ន្ធជាមួយបក្សភ្លើងទៀន មិនអាចប្រកែកបាន។ លោកថា “ជីវិតភ្លើងទៀនអាស្រ័យលើកម្រឹតពាក់ព័ន្ធជាមួយទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ដែលច្បាប់ហាមឃាត់”។
ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនោះអះអាងថា “ការប្រកាសវិលចូលស្រុកវិញរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ គ្រាន់តែជាការជួយឃោសនានយោបាយឲ្យគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតប៉ុណ្ណោះ តែទណ្ឌិតរូបនេះ នឹងមិនហ៊ានចូលស្រុកនោះទេ ព្រោះខ្លាចគុក ដែលកំពុងរង់ចាំ”។
ជាការកត់សម្គាល់ ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រហាក់ប្រហែលទៅនឹងការលើកឡើងរបស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃផងដែរ ដោយលោកអះអាងថា រហូតមកដល់ពេលនេះ នៅមិនទាន់មានឃើញគោលការណ៍អ្វី ដើម្បីចាត់វិធានការផ្លូវច្បាប់ចំពោះភ្លើងទៀននៅឡើយទេ គឺគ្រាន់តែប្រមូលព័ត៌មានទុក ហើយនៅពេលណា ដែលត្រូវចាត់វិធានការផ្លូវច្បាប់ គឺយើងមានភស្តុតាង មានឯកសារអាចប្រើប្រាស់បាន ដូចការរំលាយគណបក្សសង្គ្រោះជាតិដែរ។
យោងតាមមាត្រា៦. ថ្មី (ពីរ) នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយបានបញ្ជាក់ថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយដូចខាងក្រោម៖ …ប្រើប្រាស់សារជាសំឡេងរូបភាពឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោស ពីបទឧក្រិដ្ឋពីបទមជ្ឈឹមដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន, យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោស ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ឲ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍នយោបាយ សម្រាប់គណបក្សនយោបាយរបស់ខ្លួន, គាំទ្រ ឬរៀបចំផែនការឃុំឃិតជាមួយអារ័ត្នបុគ្គលដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំង នឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជាដូចមានចែងពីរចំណុចទី១ ដល់ចំណុចទី៥ ខាងលើ។
ដោយឡែកមាត្រា៤៤ ថ្មី (ពីរ) បានបញ្ជាក់ថា ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត គណបក្សនយោបាយ ដែលបានប្រព្រឹត្តល្មើសនឹងមាត្រា៦ ថ្មី (ពីរ) នៃច្បាប់នេះ និងមាត្រា៧ នៃច្បាប់ស្ដីពីគណបក្សនយោបាយ តុលាការអាចសម្រេចដូចខាងក្រោម៖ ផ្អាកសកម្មភាពគណបក្សនយោបាយនោះមិនលើសពី៥ឆ្នាំ, រំលាយគណបក្សនយោបាយនោះ។
មាត្រា១២ ថ្មី នៃច្បាប់នោះបានចែងថា ប្រធាន និងអនុប្រធាននៃគណបក្សនយោបាយ និងសមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនយោបាយ មិនត្រូវជាបុគ្គលដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធធនាគារពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ។ មាត្រា៣៨ ថ្មី ចែងថា គ្រប់គណបក្សនយោបាយទាំងអស់ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមានដទៃទៀត នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


