Connect with us

ព័ត៌មានជាតិ

រយៈពេល១ថ្ងៃ សមត្ថកិច្ចរកឃើញមធ្យោបាយល្មើសចំនួន ៥៥៥គ្រឿង

បានផុស

នៅ

យានយន្តចំនួន៥៥៥ ត្រូវបានសមត្ថកិច្ចពិន័យតាមអនុក្រឹត្យលេខ៣៩ ក្រោយលទ្ធផលត្រួតពិនិត្យ នាថ្ងៃទី១៦ ខែធ្នូ ​រកឃើញថា បានអនុវត្តខុសច្បាប់ចរាចរណ៍ផ្លូវគោក។

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មធ្យោបាយចូលគោលដៅមានចំនួន ៣,០០៩គ្រឿង ម៉ូតូ ២,០៤៣គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ៥៥៥គ្រឿង មានម៉ូតូចំនួន ៣៧២គ្រឿង ត្រូវបានពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល១៥ថ្ងៃ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែធ្នូ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មធ្យោបាយចូលគោលដៅមានចំនួន ៤៧,៨៥៨គ្រឿង ម៉ូតូចំនួន ៣១,៩០៣គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ៦,៨២៣គ្រឿង មានម៉ូតូចំនួន ៤,១៦៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម