ព័ត៌មានជាតិ
ពលរដ្ឋ និងនិស្សិតខ្មែរ នៅប្រទេសជប៉ុនបង្ហោះសារស្វាគមន៍សម្តេចតេជោ យ៉ាងច្រើនសន្ធឹកសន្ធាប់លើបណ្តាញសង្គម
និស្សិត និងពលរដ្ឋខ្មែរនៅជប៉ុន បានសម្តែងសារស្វាគមន៍ សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុន ក្រោយពីទទួលដំណឹងថា សម្ដេចនាយករដ្ឋមន្ត្រី អញ្ជើញទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅថ្ងៃ២៣-២៤ ខែមេសា ឆ្នាំ២០២២។

និស្សិតខ្មែរមួយរូបឈ្មោះ Sovanchita Eng បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ដូច្នេះថ«ក្នុងនាមជានិស្សិតខ្មែរកំពុងសិក្សានៅប្រទេសជប៉ុន នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួលដំណឹងអំពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី (បិតាសន្តិភាព) ដឹកនាំគណៈប្រតិភូកម្ពុជាមកកាន់ប្រទេសជប៉ុន ដើម្បីអញ្ជើញចូលរួមវេទិកាទឹកអាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងគូម៉ាមូតុ។
នាងខ្ញុំ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមទទួលស្វាគមន៍ដំណើរមកដល់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី មកកាន់ទីក្រុងគូម៉ាមូតុ ប្រទេសជប៉ុន។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូទាំងអស់ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព»។
និស្សិតម្នាក់ទៀតឈ្មោះ Vansakd Vannsok ក៏បានសរសេរដែរថា« ក្នុងនាមនិស្សិតខ្មែរម្នាក់ដែលកំពុងសិក្សានៅប្រទេសជប៉ុន ខ្ញុំសូមសម្តែងការរីករាយស្វាគមន៍ចំពោះទស្សនកិច្ចរបស់សម្តេចតេជោមកកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅថ្ងៃទី២៣-២៤ មេសា ២០២២ ដែលនឹងប្រព្រឹត្តិនៅខេត្ត Kumamoto។ ខ្ញុំក៏សូមជូនពរសម្តេច និងគណៈប្រតិភូធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងទស្សនកិច្ចនេះ»។
ជាមួយគ្នានេះ ពលរដ្ឋម្នាក់ទៀត រស់នៅប្រទេសជប៉ុន បានលើកឡើងដូច្នេះថា« នាងខ្ញុំពិតជាមានទឹកចិត្តសោមនស្សរីករាយនៅពេលបានដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ បានអញ្ជើញចូលរួម វេទិកាទឹក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣-២៤ នេះ។ ការចូលរួមរបស់ សម្តេចនឹងជួយដោះស្រាយបញ្ហាទឹកដែលជាបញ្ហាប្រឈមនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន និងអនាគត។ ក្នុងនាមជាប្រជាលរដ្ឋខ្មែរកំពុងសិក្សានៅប្រទេសជប៉ុន ខ្ញុំពិតជាសប្បាយរីករាយ និងរង់ចាំស្វាគមន៍យ៉ាងអន្ទះសារចំពោះការមកដល់របស់សម្តេចមកកាន់ប្រទេសជប៉ុន។ នាងខ្ញុំសូមជូនពរសម្តេច និងគណៈប្រតិភូទាំងអស់ធ្វើដំណើរប្រកបដោយសុវត្ថិភាព»។
លើសពីនេះទៀត មានពលរដ្ឋ និងនិស្សិតជាច្រើន បានសម្តែងមតិផ្ទាល់នៅលើបណ្តាញសង្គម អំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅប្រទេសជប៉ុននេះ និងបានផ្ញើសារជូនពរសម្តេចគ្រប់ៗគ្នា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


