ព័ត៌មានជាតិ
ក្រសួងសាធារណការកំពុងសិក្សាគម្រោងជីកព្រែកជាង៧គីឡូម៉ែត្រភ្ជាប់ទៅកំពង់ផែសមុទ្រ
ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងធ្វើការសិក្សាលើគម្រោងជីកព្រែកជាង៧គីឡូម៉ែត្រភ្ជាប់ទៅកំពង់ផែសមុទ្រកែប ដើម្បីបើកការដឹកជញ្ជូនតាមផ្លូវទឹកពីដងទន្លេនានាទៅកាន់កំពង់ផែសមុទ្រឲ្យអស់លទ្ធភាព ខណៈដែលកម្ពុជាមានសក្ដានុពលផ្លូវទឹកជាច្រើន ដែលមិនទាន់បានប្រើប្រាស់អស់។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា៖ “យើងចង់បានការដឹកជញ្ជូនតាមផ្លូវទឹកឲ្យបានច្រើន និងសម្បូរបែបដែលការដឹកជញ្ជូនផ្លូវទឹកនេះនឹងកាត់បន្ថយការស្ទះចរាចរ,កាត់បន្ថយការខូចផ្លូវ ចំណេញពេលវេលា និងចំងាយផ្លូវ ចំណេញថវិកា”។
លោក ទេសរដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាមានលទ្ធភាពប្រើប្រាស់ទឹកទន្លេមេគង្គទាំងការដឹកជញ្ជូន និងការប្រើប្រាស់ ក៏ដូចជាការស្រោចស្រពផលដំណាំផងដែរ។ ហើយថា មានកំពង់ផែរណបចំនួន៧កន្លែងរួមមាន៖ កំពង់ផែរណបពហុបំណង(TS11) កោះរកា ព្រែកតាម៉ាក់ កំពង់ឆ្នាំងឆ្លូង ទន្លេបិទ និងចំណតផែកុងតឺន័រ(LM17)។

តាមការសិក្សាជំហ៊ានដំបូងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងជីកព្រែកថ្មីមួយខ្សែប្រវែងពី៦ ទៅ៧គីឡូម៉ែត្រទៅកាន់កំពង់ផែកែប លើប្រវែងសរុប១៦៨គីឡូម៉ែត្រពីព្រែក អំបិលទៅកែប។
លោកសៅ សាវ័ន្ត នាយកក្រុមហ៊ុន(PTLS)បានឲ្យដឹងថា៖ កំពង់ផែនេះ ជាចរន្តដឹកជញ្ជូនទំនិញយ៉ាងសំខាន់ ក្នុងការប្រមូលនិងការដឹកជញ្ជូនទំនិញក្នុងនិងក្រៅស្រុក ព្រោះកំពង់ផែនេះជាចំណុចបេះដូងនៃប្រទេស។
កំពង់ផែនេះស្ថាបនាបានប្រមាណ៨០%ហើយដោយគ្រោងនិងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ៕


អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក