Connect with us

ព័ត៌មានជាតិ

លោក ជិន ប៊ុនធឿន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់

បានផុស

នៅ

លោក ជិន ប៊ុនធឿន លេខាសម្តេចតេជោ ហ៊ុន សែន និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​គណបក្ស ភព​.៧ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​ ៣០ ខែមេសា ឆ្នាំ ​២០២២ ​នេះ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៅមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញ ដើម្បី​ពិគ្រោះ​យោបល់​លើ​ការងារ​ចាត់តាំង​អនុវត្ត​ផែនការ​សកម្មភាព​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា ឆ្ពោះទៅ​ដណ្តើម​ជោគជ័យ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី ​៥ នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​ ២០២២ ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​នោះ លោក ជិន ប៊ុនធឿន បាន​ថ្លែង​កោតសរសើរ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការ​សាខា​គណបក្ស ភព​.៧ ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ និង​ទទួលបាន​លទ្ធផល​ល្អ​ក្នុងពេល​កន្លងមក​។ លោក ជិន ប៊ុនធឿន បាន​គូស​រំលេច​ដែរ​ថា ពី​កិច្ចប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ប្រមុខ​បក្ស បាន​ខិតខំ​ដោះស្រាយ​រាល់​ការលំបាក​ជាតិ ដើម្បី​ធានាបាន​ភាពសុខសាន្តរ​បស់​ជាតិ និង​ប្រជាជន​។​

​លោក​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ «​ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ ការងារ​លំបាក ឬ​ងាយស្រួល​យ៉ាងណាក៏ដោយ គណបក្ស​ប្រជាជន​កម្ពុជា​យើង តែងតែ​ទទួលបាន​ជោគជ័យ​ជានិច្ច​ដោយសារ​មាន​កម្លាំង​មហាជន ប្រជាជន​ចូលរួម​គាំទ្រ​តាមរយៈ​ទ​ង្វើល្អ​របស់​មន្ត្រី​បក្ស​គ្រប់រូប ជាពិសេស​បំផុត​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​»​។

​លោក​ប្រធាន ក៏​គូស​រំលេច​នូវ​តួនាទី​យ៉ាងសំខាន់​របស់​គណបក្ស​ប្រជាជ​កម្ពុជា ក្នុង​បុព្វហេតុ​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍន៍ សង្គមជាតិ និង​ជំរុញ​ឱ្យ​មន្ត្រី​បក្ស​គ្រប់រូប​ត្រូវខិតខំ​កសាង​ពង្រឹង និង​ពង្រីក​សមាជិក​បក្ស​បន្ថែម តាម​ទិស​ស្លោក «​រក្សា​ចាស់​បង្កើន​ថ្មី​» ដោយ​ត្រូវ​ធានា​ឱ្យបាន​ទាំង​បរិមាណ និង​គុណភាព គឺ​សមាជិក​បក្ស​១​រូប ជា​សន្លឹកឆ្នោត​គាំទ្រ​គណបក្ស​១​សន្លឹក​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ៥ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងអប់រំ នឹងរៀបចំមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា លើកទី៥ នៅពាក់កណ្តាលខែមិថុនា

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឱក សុគន្ធកញ្ញា ប្រាប់អ្នកស្គាល់ខ្លួនប្រុងប្រយ័ត្ន ក្រោយមានអ្នកបន្លំអត្តសញ្ញាណ និងគណនីហ្វេសប៊ុក

Sokha Hotels

ព័ត៌មានពេញនិយម