ព័ត៌មានជាតិ
រាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រនិងងាយរងគ្រោះដោយកូវីដ១៩អស់ជាង១៦៥លានដុល្លារ
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចំណាយទឹកប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រនិងងាយរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩អស់ជាង១៦៥លានដុល្លារអាមេរិច ហើយគិតចាប់តាំងពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០២០ជុំទី១ រហូតមកដល់ជុំទី៣។

លើសពីនេះ រាជរដ្ឋាភិបាលបានសម្រេចឧបត្ថម្ភរយៈពេល ៣ខែបន្ថែមទៀត សម្រាប់ជុំទី៤នាពេលខាងមុខនេះ។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃម្សិលមិញថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋពិសេសគ្រួសារក្រីក្រនិងងាយរងគ្រោះដែលរងផលប៉ះពាល់ខ្លាំងដោយជំងឺរាតត្បាតកូវីដ១៩នោះ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចំណាយទឹកប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រនិងងាយរងគ្រោះដោយកូវីដ១៩អស់ជាង១៦៥លានដុល្លារសហរដ្ឋអាមេរិក។
លោកបន្តថា ចាប់តាំងពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០២០ជុំទី១ រហូតមកមកដល់ជុំទី៣ត្រឹមថ្ងៃទី២៤ ធ្នូឆ្នាំ២០២០អស់ជាង១៦៥លានដុល្លារសហរដ្ឋអាមេរិក។ លើសពីនេះរាជរដ្ឋាភិបាលបានសម្រេចឧបត្ថម្ភរយៈពេល ៣ខែបន្ថែមទៀតសម្រាប់ជុំទី៤នាខែមករា ឆ្នាំ២០២១ ខាងមុខនេះដោយលើកទី
១. ខែមករា (២៥ មករា ដល់ ២៤ កុម្ភ: ២០២១) លើក២. ខែកុម្ភៈ (២៥ កុម្ភ: ដល់ ២៤ មីនា ២០២១)
លើក៣. និងមីនា (២៥ មីនា ដល់ ២៤ មេសា ២០២១) ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។
នេះគឺជាការលើករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាតែងតែងគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់ពលរដ្ឋទូទាំងប្រទេសជាធំដោយមិនទុកឲ្យពលរដ្ឋណាម្នាក់នៅឯកា ឬ ស្លាប់ដោយដាច់បាយទោះនៅទីជនបទដាច់ស្រយាលយ៉ាងណាក៏ដោយ៕
ដោយ ៖ វិមាន

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


