ព័ត៌មានជាតិ
មិនប្រកាសពិន្ទុ សិស្សជាច្រើនភ័យរើសជំនាញរៀននៅមហាវិទ្យាល័យ
ការប្រឡងសញ្ញាបត្រទុតិយភូមិ ត្រូវបានក្រសួងប្រកាសលុបចោល និងសម្រេចឲ្យសិស្សជាប់ដោយស្វ័យប្រវត្តិ។ ការសម្រេចដោយមិនប្រកាសនិទ្ទេស បានធ្វើឲ្យសិស្សមួយចំនួនព្រួយបារម្ភ លើការជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យ។
យុវជន រឿន បូរិន វ័យ១៧ ឆ្នាំ រៀននៅវិទ្យាល័យមិត្តភាពខ្មែរជប៉ុននៅស្រុកព្រះស្តេចឲ្យដឹងថា ការប្រកាសលុបចោលការប្រឡងឆ្នាំនេះ គួរឲ្យសោកស្តាយ។ យុវជនដែលចង់រៀនជំនាញពេទ្យបន្តក្រោយចប់ថ្នាក់ទី ១២ រំពឹងបានលទ្ធផលល្អ បើសិនមានការប្រឡង។

“ខ្ញុំរំពឹងបាននិទ្ទេស B ដោយសារខ្ញុំបានត្រៀមខ្លួនពេញមួយឆ្នាំ”។ យុវជនរូបនេះទទួលព័ត៌មានថា តាមមហាវិទ្យាល័យមួយចំនួន គេត្រូវការនិទ្ទេសពិន្ទុខ្ពស់ទើបអាចចូលរៀនបាន តែមិនដឹងឆ្នាំនេះនឹងមានការកែសម្រួលយ៉ាងណានោះទេ។
ចំណែកយុវតីរៀននៅវិទ្យាល័យសន្ធរម៉ុកមួយរូបប្រាប់ថា ការលុបចោលការប្រឡងឆ្នាំនេះមានទាំងផលល្អនិងអាក្រក់។ យុវតីកូនអ្នកទីក្រុងភ្នំពេញប្រាប់ថា មួយឆ្នាំពេញនេះ សិស្សជាច្រើនរៀនមិនបានដិតដល់ គុណភាពក៏ធ្លាក់ចុះ។ ការប្រឡងមិនអាចកំណត់លទ្ធផលសិស្សខ្លាំងឬខ្សោយ។
គ្រឹះស្ថានឧត្តមសិក្សាមួយចំនួនបានកំណត់លក្ខខណ្ឌសម្រាប់ការជ្រើសរើសជំនាញសិក្សា ដោយផ្អែកលើនិទ្ទេសពិន្ទុប្រឡង។ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឆ្លើយតបថា ករណីនេះក្រសួងនៅមិនទាន់មានការសម្រេចនៅឡើយទេ។ យោងតាមសេចក្តីជូនដំណឹងលេខ៨៣ អយក.សជណ ក្រសួងនឹងជម្រាបជូនដំណឹងបន្ថែមក្នុងពេលឆាប់ៗនេះ។
អ្នកនាំពាក្យឲ្យដឹងបន្តថា ការផ្ទុះព្រឹត្តិការណ៍ ២៨ វិច្ឆិកា និងការបន្តអូសបន្លាយវិបត្តិកូវីដ ១៩ ទើបមានការសម្រេចលុបចោលការប្រឡង និងប្រកាសឲ្យសិស្សជាប់ដោយស្វ័យប្រវត្តិ។ សិស្សដែលជាប់ទាំងអស់ មិនមានន័យថាជាទីបញ្ចប់នៃការសិក្សា ពួកគេនៅតែត្រូវជ្រើសរើសជំនាញសិក្សាបន្តនៅមហាវិទ្យាល័យ។
គួរបញ្ជាក់ថា បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១ ១០៨នាក់ (ស្រី៦៣,៩០៨នាក់)។ ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


