ព័ត៌មានជាតិ
ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ឆ្លើយតបអង្គការសង្គមស៊ីវិលចំនួនពីរ ជុំវិញបណ្តឹងពីបទរំលោភសិទ្ធិមនុស្ស
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹងពាក្យបណ្តឹងរបស់អង្គការសង្គមស៊ីវិលចំនួនពីរ ពាក់ព័ន្ធពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ទៅកាន់ការិយាល័យអនុលោមភាព ទីប្រឹក្សាដោះស្រាយវិវាទដែលជាយន្តការគណនេយ្យភាព និងឯករាជ្យ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួម នៅថ្ងៃនេះ ក្នុងខ្លឹមសារដូច្នេះថា« ទោះជាយើងមិនទាន់បានទទួលការទំនាក់ទំនងដោយផ្ទាល់ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាង ខ្លាំងពីការចោទប្រកាន់របស់ អង្គការសង្គមស៊ីវិលទាំងពីរ មកលើវិស័យធនាគារ និងហិរញ្ញវត្ថុ»។
សេចក្តីថ្លែងការណ៍ដដែល បានបន្តថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការបម្រើ និងជួយដល់ប្រជាជនកម្ពុជា។ ប៉ុន្តែវាគួរឱ្យសោកស្តាយដែលកិច្ចខិតខំប្រឹងប្រែង ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចទាំងអស់នេះ មិនត្រូវបានឱ្យតម្លៃ ឬមើលរំលង ដោយអង្គការសង្គមស៊ីវិលទាំងពីរនេះ។
សូមរំលឹកថា អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួនពីរ តំណាងឱ្យអ្នកខ្ចីប្រាក់នៅកម្ពុជា បានដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដោយចោទប្រកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារចំនួន៦ពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ម្ចាស់បណ្ដឹងអំពាវនាវឱ្យទីប្រឹក្សាដោះស្រាយវិវាទនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ចាប់ផ្ដើមស៊ើបអង្កេតជាបន្ទាន់ ទៅលើការខូចខាតបង្កឡើងដោយការវិនិយោគជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារចំនួន៦។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់អង្គការលីកាដូ កាលពីថ្ងៃទី៣ខែឧសភា កន្លងទៅ។
បើតាមសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កិច្ចការពារអតិថិជន និងអ្នកប្រើប្រាស់ គឺជាកាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចូលរួមយ៉ាងសកម្ម និងផ្សារភ្ចាប់ទៅនឹងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ បន្ថែមលើនេះ យន្តការទទួលបណ្តឹង និងគ្រប់គ្រងបណ្តឹងអតិថិជន ក៏ត្រូវបានអនុវត្តផងដែរ តាមរយៈមធ្យោបាយផ្សេងៗ ធ្វើឡើងដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ សកម្មភាពជាច្រើនត្រូវបានដាក់ចេញ ដើម្បីធានានូវការគោរពចំពោះគោលការណ៍ការពារអតិថិជន។
សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ និងការកែសម្រួលឡើងវិញនូវវិធានផ្តល់ឥណទាន កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បន្ទាប់ពីដាក់ឱ្យអនុវត្តជាបណ្តោះអាសន្នរយៈពេល៦ខែមក។
ក្នុងអំឡុងពេលកូវីដ-១៩ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានជួយសម្រួលបន្ទុកដល់អតិថិជនរបស់ខ្លួនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ តាមរយៈការធ្វើឥណទានរៀបចំឡើងវិញ ប្រមាណជាង ៦២ម៉ឺនគណនី ជាមួយនឹងសមតុល្យសាច់ប្រាក់សរុបប្រមាណជាង ៧ពាន់លានដុល្លារគិតត្រឹមខែមីនាឆ្នាំ២០២២នេះ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


