ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខនិងលើកទឹកចិត្ត សុវត្ថិឌី ធារីកា ឲ្យរឹងមាំឡើង
ភ្នំពេញ៖ ស្របពេលដែលតារាចម្រៀងវ័យក្មេងកញ្ញា សុវត្ថិឌី ធារីកា ពេលនេះកំពុងតែជួបទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុតដែលត្រូវបាត់បង់លោកឪពុក- អ្នកម្តាយជាទីស្រលាញ់នោះ គេឃើញមានមហាជន និងអ្នកសិល្ប:ជាច្រើនបានសម្តែងក្តីរន្ធត់ចិត្តហើយផ្ញើសារចូលរួមរំលែកទុក្ខគ្រប់គ្នា។

យ៉ាងណាមិញរឿង ដ៏រំជួលចិត្តថែមទៀត គឺអំឡុងពេលនោះដែរ សម្តេចតេជោ ហ៊ុ ន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាក៏បានផ្ញើសាររំលែកទុក្ខ និងលើកទឹកចិត្តដល់កញ្ញា សុវត្ថិឌី ធារីកា ឲ្យរឹងមាំឡើងផងដែរ។ នៅត្រង់ចំណុចនេះហើយ បានធ្វើឲ្យតារាសម្តែងកញ្ញា ឌួង ហ្សូរីដា ក៏បានសម្តែងនូវអារម្មណ៍រំភើប និងដឹងគុណយ៉ាងខ្លាំងជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:នៅទូទាំងប្រទេស។

អ្វីដែលធ្វើឲ្យតារាស្រីរូបស្រស់ ឌួង ហ្សូរីដា កាន់តែរំភើប និងត្រេកអរខ្លាំងថែមទៀតនោះ គឺបន្ទាប់ពីត្រូវបានសម្តេចតេជោហ៊ុន សែន បានចូលទៅខមមិនតាមរយ:ខ្លឹមសារមួយដែលនាងបានបង្ហោះកាលពីថ្មីៗ ដោយសម្តែងក្តីរន្ធត់ និងចូលរួមរំលែកទុ ក្ខដ៏ក្រៀមក្រំចំពោះតារាចម្រៀង សុវត្ថិឌី ធារីកា ដែ លបាត់បង់ឪពុកម្តាយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២កន្លងទៅ។
យោងតាមខ្លឹមសាររបស់កញ្ញា ឌួង ហ្សូរីដា បានរៀបរាប់ទាំងក្តីរំភើបដូច្នេះថា សម្តេចពុក និងសម្តេចម៉ែ លោកមិនមែនត្រឹមជាថ្នាក់ដឹកនាំកំពូលដែលគ្រប់គ្រងប្រទេសប្រជាជនរាប់លាននាក់ទេ ប៉ុន្តែលោកប្រៀបបានជាលោកតាលោកយាយ ជាឪពុក ម្តាយ នៃយើងទាំងអស់គ្នាដែលតែងតែស្វែងយល់ និងរំលែកសុខ និងទុក្ខជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈ។
តារាសម្តែងកញ្ញា ឌួង ហ្សូរីដា បានលើកឡើងបន្ថែមថា “នេះជាសារខមិនផ្ទាល់របស់លោក(សម្តេចតេ ជោ)តាមរយៈIGរបស់នាងខ្ញុំក្នុងការចូលរួមរំលែក ទុក្ខ Sovathdy Thearyka – សុវត្ថិឌី ធារីកា”៕ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


