ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានសួនដើមឈើមួយកន្លែងនៅសង្កាត់ចោមចៅទី២
រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានសួនដើមឈើមួយកន្លែងដែលមានទីទាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ។
លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) និងលោក ហុក ហូរលីម នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រាងស្តីពីការប្រគល់ និងទទួលសួនដើមឈើនេះ ដោយលោក ឃួង ស្រេង ធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ដោយបានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការប្រគល់ និងទទួលសួនដើមឈើ មានទីតាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមការអោយដឹងពីសាច់ញាតិរបស់លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ថា លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) គាត់ស្រឡាញ់កម្ពុជា ហើយក៏ស្រឡាញធម្មជាតិដែរ ។ ដោយជាប្រទេសសំបូរព្រៃឈើ ហើយមិនចង់អោយភ្នំពេញបាត់បងដើមឈើចង់អោយក្រុងមានសួនច្បារដែលអ្នកនៅទីក្រុងអាចមកលេងបាន។ ទើបលោកខិតខំបង្កើតសួននេះឡើង ដែលបុគ្គលតែម្នាក់ឯងមិនអាចបន្តគ្រប់គ្រងបាន ហើយគឺស្ថិតនៅក្រោមបរិស្ថាន១ដែលត្រូវបានគ្រប់គ្រង ដូចនេះទើបត្រូវប្រគល់ជូនដល់សាលារាជធានីភ្នំពេញ។ លោកសូមអោយបន្តរក្សាសួននេះអោយបានស្អាតល្អក្នុងបរិយាកាសដ៏សែនមនោរម្យ។

ក្នុងពិធីនេះ ក៏មានការស្មឹងស្មាធ ១នាទី ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ដែលម្ចាស់ដីនេះ និងជាស្វាមីរបស់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


