Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់​សុខា​ភិបាល​​ប្រកាស ឲ្យខេត្ត៥ជាប់ព្រំដែនជាមួយថៃ បង្កើន​ការប្រុងប្រយ័ត្នខ្ពស់​ ខណៈ​ថៃប្រកាសអាសន្នផ្ទុះជំងឺកូវីដ១៩

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានធ្វើការណែនាំដល់ប្រធានមន្ទីរសុខាភិបាលក៏ដូចជាក្រុមឆ្លើយតបបន្ទាន់ចំនួន​៥​ខេត្តដែលមានព្រំដែនជាប់ជាមួយថៃរួមមាន ខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យសុខភាពដូចជាការវាស់កម្តៅ និងធ្វើចត្តាឡីស័កដល់ប្រជាពលរដ្ឋ ដែលឆ្លងកាត់តាមឆ្លងព្រំដែនខេត្តទាំងនោះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

ការប្រកាសនេះ បន្ទាប់ពីក្រសួងសុខាភិបាលប្រទេសថៃបានប្រកាសអាសន្នពីការផ្ទុះជំងឺកូវីដ១៩នៅខេត្តសាមុតសាខន​ភាគនិរតីនៃទីក្រុងបាងកកដែលមានករណីឆ្លងចំនួន ៤ ករណីនៅផ្សារបង្គាមួយ កាលពីថ្ងៃសុក្រដែលករណីដំបូងត្រូវបានរកឃើញទៅលើស្ត្រីអាយុ ៦៧ ឆ្នាំម្នាក់ជាអាជីវករលក់ដូរនៅផ្សារនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងតាមរយៈប្រព័ន្ធតេឡេក្រាមថា«សូមជម្រាបដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលក៏ដូចជាប្រធានRRTថាខ្ញុំទើបទទួលបានព័ត៍មានថាពិតជាមានការផ្ទុះឡើងនៃជំងឺកូវីចំនួន៥៤៨ករណីនៅខេត្តសាមុតសាខន ដែលមានព្រំដែនជាប់ជាមួយប្រទេសភូមាហើយបើគិតរាប់ពីខេត្តនោះមកព្រំដែនកម្ពុជាមានជាប់ខេត្តពោធិសាត់ កោះកុង បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិនប្រមាណជាពី២០០ទៅ៣០០គីឡូម៉ែត្រប៉ុណ្ណោះ។ឥឡូវនេះប្រទេសថៃបានប្រកាសអាសន្នឲ្យមន្ទីរពេទ្យនៅក្រុងបាងកកឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះមានប្រជាជនមួយចំនួននៅទីនោះបានចេញមកព្យាបាលនៅទីក្រុងបាង​កក»។

លោកបានបន្តថា«អីចឹងប្រជាជនទាំងនោះអាចប៉ះពាល់បន្តគ្នានឹងអាចដល់ប្រជាជននៅតាមព្រំដែនប្រទេសជាមួយគាត់បានហើយខេត្តរបស់ខ្មែរ ដែលពាក់ព័ន្ធជាមួយខេត្តកម្ពុជាមានខេត្តចំនួន៥ ខាងលើត្រូវឲ្យមានការប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យដល់ប្រជាពលរដ្ឋ ដែលចេញចូលនៅតាមច្រកព្រំដែនទាំងនោះ ដូចជាការវាស់កម្តៅនិងការធ្វើចត្តាឡីស័កជាដើមដើម្បីធានាបានកុំឲ្យមានការឆ្លងចូលមកកម្ពុជាយើង»។

បើតាមសារព័ត៍មានបរទេសបានឲ្យដឹងថា ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជាង ៥០០ ករណីក្នុងចំណោមពលករចំណាកស្រុកនៅកណ្តាលនៃឧស្សាហកម្មអាហារសមុទ្ររបស់ខ្លួនកាលពីថ្ងៃសៅរ៍ ទី ១៩ ខែធ្នូ ដែលជាការកើនឡើងដ៏ធំបំផុតមួយក្នុងរយៈពេលមួយថ្ងៃនៅក្នុងប្រទេសដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺនេះអស់ជាច្រើនខែ ។

ការផ្ទុះឡើងនេះបានលេចចេញនៅក្នុងខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីនៃទីក្រុងបាងកកដែលមានករណីឆ្លងចំនួន ៤ ករណីនៅផ្សារបង្គាមួយកាលពីថ្ងៃសុក្រ ។ ករណីដំបូងគឺស្ត្រីអាយុ ៦៧ ឆ្នាំជាអាជីវករលក់ដូរនៅផ្សារនោះ ។

បើតាមលោក Opas Karnkawinpongអគ្គនាយកនៃនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លង បានប្រាប់សន្និសីទសារព័ត៌មានថា ករណីថ្មីចំនួន ៥១៦ ករណីត្រូវបានរកឃើញ បន្ទាប់ពីការធ្វើតេស្ដដែលរួមមានកម្មករចំណាកស្រុកចំនួន ១,១៩២ នាក់ ។ លោកបានបន្តថាជាង ៩០ ភាគរយមិនបង្ហាញរោគសញ្ញា ។

គួរបញ្ចាក់ថាសរុបមកមានករណីថ្មីជាង ៥៥០ ករណីត្រូវបានគេរាយការណ៍កាលពីថ្ងៃសៅរ៍ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់ទៅជាង ៤,៨០០ ករណី ខណៈមនុស្ស ៦០ នាក់បានស្លាប់នៅក្នុងប្រទេសដែលមានប្រជាជន ៧០ លាននាក់ ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

កសិករដាំដុះដំឡូងមីខេត្តឧត្តរមានជ័យ កែច្នៃនាំចេញទៅចិន និងវៀតណាម

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ថៃ​ព្រមាន​ឲ្យ​ខេត្ត​ក្រុង​១១​ប្រយ័ត្នខ្លួន ព្រោះ​ទំនប់​ចៅប្រាយ៉ា បង្កើនការ​​បង្ហូរ​ទឹក ទប់ទល់​នឹង​ព្យុះ​វីពផា

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ រៀបចំ«បន្ទប់​សង្គ្រាម» ត្រៀមឆ្លើយតប​គ្រោះ​មហន្តរាយ​​ ព្រោះ​​ព្យុះវីពផា​ នាថ្ងៃ​២២-២៣កក្កដា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកតាមដាន៖ ពលរដ្ឋកម្ពុជាគួរតែទៅលេងឱ្យច្រើន នៅប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៥ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម