ព័ត៌មានជាតិ
ល្បួងក្មេងស្រីវ័យ១៩ឆ្នាំមកលេងភ្នំពេញ បាត់ឈឹងមិនត្រឡប់ទៅផ្ទះវិញ ឱពុកម្ដាយប្រកាសស្វែងរក
ក្មេងស្រីវ័យ១៩ឆ្នាំម្នាក់ត្រូវបុរសវ័យ៦៤ឆ្នាំល្បួងលួងលោមឲ្យមកលេងនៅភ្នំពេញតាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ហើយបាត់ដំណឹងសូន្យឈឹង ត្រូវបានឱពុកម្ដាយប្រកាសឲ្យសមត្ថកិច្ចជួយស្វែងរក។

ក្មេងស្រីដែលបាត់ខ្លូនមានឈ្មោះ វ៉ន ពិសី ហៅ ស្រីណុច អាយុ១៩ឆ្នាំ កម្ពស់១,៥៥ម៉ែត្រ រស់នៅភូមិថ្មី ឃុំកណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ចំណែកបុរសដែលគេសង្ស័យថា ជាអ្នកល្បួងលួងលោមឲ្យក្មេងស្រីទៅជាមួយនោះមានឈ្មោះ រុង(អត់ស្គាល់ឈ្មោះក្នុងអត្តសញ្ញាណបណ្ណ) អាយុ៦៤ឆ្នាំ កម្ពស់១,៦៣ម៉ែត្រ នៅភូមិត្រគាំ វត្តចំបក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ការបាត់ខ្លួនរបស់ក្មេងស្រីខាងលើ បានភ្ជាប់ជាមួយម៉ូតូហុងដាទ្រីមឆ្នាំ២០២០ ១គ្រឿង និងគ្រឿងអលង្ការមួយចំនួនទៀត។
ដូច្នេះបើបងប្អូន បានឃើញជួយរាយការណ៍ដល់សមត្ថកិច្ច និងជូនដំណឹងមកកាន់ក្រុមគ្រួសារតាមរយៈលេខទូរស័ព្ទ ០៩៧ ៩៣២២៥៧៦៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


