ព័ត៌មានជាតិ
សម្តេចតេជោ អំពាវនាវពលករកំពុងធ្វើការនៅប្រទេសថៃកុំភ័យតក់ស្លុត និងស្លន់ស្លោ
ភ្នំពេញ៖ប្រមុខរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់បងប្អូនពលករខ្មែរ ដែលកំពុងសធ្វើការនៅប្រទេសថៃ សុំកុំមានភាពតក់ស្លុតនិងភ័យស្លន់ស្លោហួសហេតុ ទាក់ទិននឹងការណីផ្ទុះជំងឺកូវីដ១៩នៅតំបន់មួយនៃប្រទេសថៃ និងត្រូវមានការជឿជាក់ទៅលើរដ្ឋាភិបាលថៃ។

តាមរយៈសារជាសំឡេងតាមប្រព័ន្ធតេឡេក្រាម ដែលបានផ្សព្វផ្សាយនៅល្ងាចនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានមានប្រសាសន៍ថា «មានករណីផ្ទុះជំងឺកូវីដ១៩ចំនួន៥៧៦នាក់ក្នុង១ថ្ងៃក្នុងតំបន់មួយនៅប្រទេសថៃ។ ប៉ុន្តែសភាពការណ៍នៅប្រទេសថៃមិនមានការធ្ងន់ធ្ងរទេ បើប្រៀបនឹងប្រជាជនថៃដែលមានជាង៦០លាន ប៉ុន្តែបញ្ហានៅប្រទេសថៃគឺបានបង្កើតជាបញ្ហាចិត្តសាស្ត្រនាំឲ្យមានការភ័យខ្លាចដល់កម្មករពិសេសគ្រួសារកម្មករកម្មការិនី ដែលកំពុងធ្វើការនៅប្រទេសថៃ»។
សម្តេចតេជោបានបន្តថា «ក្នុងសភាពការណ៍បែបនេះខ្ញុំអំពាវនាវដល់កម្មករកម្មការិនីនៅប្រទេសសូមទុកចិត្តទុកចិត្តចំពោះរដ្ឋាភិបាលថៃដែលនឹងគ្រប់គ្រងនូវសភាពការណ៍នេះហើយរឿងនេះថៃមានបទពិសោធន៍តាំងពីពេលមុនដែលរហូតមកដល់ពេលនេះប្រទេសថៃទើបមានឆ្លង៤៩០៧នាក់ក្នុងស្លាប់មាន៦០នាក់ប៉ុណ្ណោះដែលចាត់ទុកជាប្រទេសដែលអាចគ្រប់គ្រងបានល្អ»។
សម្តេចសង្ឃឹមថាបងប្អូនយើងជឿទុកចិត្តទៅលើសមត្ថភាពការដោះស្រាយរបស់រដ្ឋាភិបាលថៃរបស់សមត្ថកិច្ចពាក់ព័ន្ធថៃមិនគួរចាកចេញពីប្រទេសថៃនៅពេលលថៃមានការលំបាក។យើងត្រូវស្រលាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អគ្រាលំបាក។ដូច្នេះគួរស្នាក់នៅទីនោះម្ខាងរក្សានៅការពារខ្លួននៅនឹងកន្លែងដោយមានការការពារជាចាំបាច់ពីសំណាក់ប្រទេសថៃផ្តល់លទ្ធភាពការពារខ្លួននិងមួយផ្នែកទៀតចៀសវាងនូវការវិលត្រឡប់ដែលនឹងនាំមកដល់នូវការនាំចូលប្រសិនបើមានអាចនាំចូលមកក្នុងប្រទេសកម្ពុជារបស់យើង។
ជាមួយគ្នានេះដែរ សម្តេចក៏បានអំពាវនាវដល់ឪពុកម្តាយប្តីប្រពន្ធឬកូនដែលមានសាច់ញាតធ្វើការនៅប្រទេសថៃសូមលើកតឹកចិត្តដល់ឪពុកម្តាយប្តីប្រពន្ធឬកូននិងបង្អូនដែលរស់នៅទីនោះរស់នៅទីនោះបន្តទៀតដើម្បីខិតខំធ្វើយ៉ាងណារក្សាការងារធ្វើរបស់យើងនៅទីនោះហើយសង្ឃឹមថាបងប្អូននឹងបន្តធ្វើការងារនៅទីនោះជាមួយនឹងប្រជាជនថៃ។
សម្តេចបានបន្តទៀតថា«ប្រសិនបើយើងចល័តចេញពីកង្លែងមួយទៅកន្លែងមួយគឺពិតជាមិនល្អទេដូច្វេះកុំអាលចូលមកក្នុងប្រទេសហើយរយៈពេលនេះបងប្អូនចំនួនដែលចូលក្នុងប្រទេសថៃស្របច្បាប់ក្តីដោយមិនស្របច្បាប់ក្តីសូមពន្យាការចូលប្រសិនចូលទៅចាំបាច់ណាស់ចូលដោយខុសច្បាប់កាន់តែលណបាកហើយថៃចាប់បញ្ជួនមកវិញនិងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ»។
សម្តេចបានបញ្ជាក់ថា«ខ្ញុំបានពិភាក្សាជាមួយក្រសួងសុខាភិបាលសម្តេចក្រឡាហោមសខេង អគ្គមេបញ្ជាការនិងក្រសួងការពារជាតិឲ្យមានការរៀបចំធ្វើចត្តាឡីស័កនៅតាមខេត្ត។ហើយថ្ងៃនេះខ្ញុំបានបញ្ចេញថវិកាចំនួន៥០លានរៀលក្នុង១ខេត្តបន្ថែមពីលើថវិកាដែលមានពីមុនរួចហើយដើម្បីឲ្យខេត្តមានលទ្ធភាពធ្វើចត្តាឡីស័កក្នុងស្ថានភាពធម្មតា។មិនអាចឲ្យចូលក្នុងផ្ទៃប្រទេសដោយមិនមានការធ្វើត្រួតពិនិត្យសំណាកនិងការធ្វើចត្តាឡីស័ក១៤ថ្ងៃនៅតាមព្រំដែននោះទេ។ដូចនេះបងប្អូនដែលមានបំណងចូលមកប្រទេសវិញត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃតាមព្រំដែននិងយកសំណាកទៅធ្វើវិភាគ។បើលទ្ធផលអវិជ្ជមានទើបអាចអនុញ្ញាតឲ្យចាកចេញបាន»។
បើតាមសារព័ត៍មានបរទេសបានឲ្យដឹងថាប្រទេសថៃបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ថ្មីជាង ៥០០ ករណីក្នុងចំណោមពលករចំណាកស្រុកនៅកណ្តាលនៃឧស្សាហកម្មអាហារសមុទ្ររបស់ខ្លួនកាលពីថ្ងៃសៅរ៍ ទី ១៩ ខែធ្នូ ដែលជាការកើនឡើងដ៏ធំបំផុតមួយក្នុងរយៈពេលមួយថ្ងៃនៅក្នុងប្រទេសដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺនេះអស់ជាច្រើនខែ ។
ការផ្ទុះឡើងនេះបានលេចចេញនៅក្នុងខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីនៃទីក្រុងបាងកកដែលមានករណីឆ្លងចំនួន ៤ ករណីនៅផ្សារបង្គាមួយកាលពីថ្ងៃសុក្រ ។ ករណីដំបូងគឺស្ត្រីអាយុ ៦៧ ឆ្នាំជាអាជីវករលក់ដូរនៅផ្សារនោះ ។
បើតាមលោក Opas Karnkawinpongអគ្គនាយកនៃនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លង បានប្រាប់សន្និសីទសារព័ត៌មានថា ករណីថ្មីចំនួន ៥១៦ ករណីត្រូវបានរកឃើញ បន្ទាប់ពីការធ្វើតេស្ដដែលរួមមានកម្មករចំណាកស្រុកចំនួន ១,១៩២ នាក់ ។ លោកបានបន្តថាជាង ៩០ ភាគរយមិនបង្ហាញរោគសញ្ញា ។
គួរបញ្ចាក់ថាសរុបមកមានករណីថ្មីជាង ៥៥០ ករណីត្រូវបានគេរាយការណ៍កាលពីថ្ងៃសៅរ៍ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់ទៅជាង ៤,៨០០ ករណី ខណៈមនុស្ស ៦០ នាក់បានស្លាប់នៅក្នុងប្រទេសដែលមានប្រជាជន ៧០ លាននាក់ ៕
សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី