ព័ត៌មានជាតិ
អង្គការសភាអន្តរជាតិ IPTP ថា ការបោះឆ្នោតនេះ ពុំឃើញមានសញ្ញានៃការគំរាមកំហែង ការគាបសង្កត់ និងអំពើហិង្សាឡើយ
គណៈប្រតិភូសង្កេតការណ៍បោះឆ្នោតមកពីអង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឳន និងសន្តិភាព (International Parliament for Tolerance and Peace-IPTP) ដឹកនាំដោយលោក Shamsul Iskandar Bin Mohd Akin បានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នីតិកាលទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដែលការសង្កេតការណ៍នេះ ធ្វើឡើងតបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឳន និងសន្តិភាព (IPTP) បានអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស គ.ជ.ប ក្នុងការធានាបាននូវសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកបោះឆ្នោត សមាជិកគណបក្សនយោបាយ បុគ្គលិកបោះឆ្នោត អ្នកសារព័ត៌មាន និងអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ នៅមុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោត។ គណៈប្រតិភូនៃអង្គការ IPTP រួមជាមួយតំណាងមកពីបណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ក៏បានសង្កេតការណ៍ដំណើរការរាប់សន្លឹកឆ្នោតនេះផងដែរ។
បើតាមសេចក្តីថ្លែងការណ៍ គណៈប្រតិភូអង្គការ IPTP អាចធ្វើជាសាក្សីចំពោះបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់អ្នកបោះឆ្នោត ក្នុងកាប្រើប្រាស់នូវសិទ្ធិក្នុងការបញ្ចេញមតិរបស់ពួកគាត់តាមបែបសន្ដិវិធី និងដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ ហើយនៅសង្កេតការណ៏ក៏បានជួបសន្ទនាជាមួយអ្នកបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតមួយចំនួន និងបានស្វែងយល់ថា ព័ត៌មានមួយចំនួនពាក់ព័ន្ធទៅនឹងការបោះឆ្នោត និងសិទ្ធិរបស់អ្នកបោះឆ្នោត ត្រូវបានផ្សព្វផ្សាយទៅដល់សាធារណជនផ្ទាល់។
កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅនេះ គណៈប្រតិភូអង្គការ IPTP បានជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានស្តាប់ការពន្យល់សង្ខេបអំពីដំណើរការបោះឆ្នោត ដែលបានធ្វើឡើងដោយតំណាងអញ្ជើញមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងវាគ្មិនផ្សេងៗស្តីពីដំណើរការ និងនិតិវិធីនៃការបោះឆ្នោតនៅកម្ពុជា ក៏ដូចជាស្ថានភាពនយោបាយនៅកម្ពុជាផងដែរ។

នៅថ្ងៃបោះឆ្នោត ដែលត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ គណៈប្រតិភូអង្គការ IPTP បានធ្វើទស្សនកិច្ចនៅការិយាល័យបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ។ យើងមានការចាប់អារម្មណ៍ចំពោះចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើន ហើយសង្កេតឃើញថា ប្រជាពលរដ្ឋបានចេញមកបោះឆ្នោតដោយសេរី និងសម្ងាត់។ សំខាន់ជាងនេះទៅទៀត អ្នកបោះឆ្នោតហាក់ដូចជាមានអារម្មណ៍រំភើប និងសប្បាយរីករាយក្នុងការចូលរួមក្នុងដំណើរការបោះឆ្នោតនេះ។ យើងសង្កេតឃើញថា ពុំមានសញ្ញានៃការគំរាមកំហែង ការគាបសង្កត់ និងអំពើហិង្សាណាមួយឡើយ។ ក្រៅពីនេះ បុគ្គលិកបោះឆ្នោត ត្រូវបានជ្រើសរើសតាមរយៈដំណើរការមួយដែលមានតម្លាភាព និងភាពប្រកួតប្រជែង ហើយពួកគេបានបំពេញការងារប្រកបដោយសុចរិតភាព និងវិជ្ជាជីវៈ។
ទោះជាយ៉ាងណាអង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឳន និងសន្តិភាព (IPTP) បានផ្តល់ជាយោបល់ទៅ គ.ជ.ប ថា គួរផ្តល់ការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីនៅការិយាល័យបោះឆ្នោត ដោយផ្អែកការបង្ហាត់បង្ហាញ និងការអនុវត្តផ្ទាល់ គួរផ្តល់ភាពងាយស្រួលដល់ជនពិការ និងអ្នកដែលត្រូវការជំនួយជាពិសេស ក៏ដូចជាការបង្ហាញបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅលើជញ្ជាំង ឬក្តារនៅការិយាល័យបោះឆ្នោត៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ