ព័ត៌មានជាតិ
ត្រៀមដាក់ឲ្យដំណើរការកម្មវិធីជំនួយសង្គមថ្មីមួយទៀតក្នុងឆ្នាំ ២០២៣ ក្រោយរាជរដ្ឋាភិបាលសម្រេច
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនៅថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានត្រៀមដាក់ឲ្យដំណើរការអនុវត្តកម្មវិធីជំនួយសង្គមថ្មីមួយទៀត ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីបន្តជួយដល់ជនងាយរងគ្រោះ។

កម្មវិធីជំនួយសង្គមថ្មីនេះ គឺកម្មវិធីកញ្ចប់គ្រួសារ ដែលច្របាច់បញ្ចូលនូវកម្មវិធីជំនួយសង្គមទាំងអស់ចូលគ្នា ហើយកម្មវិធីនេះជាកម្មវិធីអចិន្ត្រៃយ៍ ដែលនឹងបើកផ្តល់សាច់ប្រាក់ជូនក្រុមគោលដៅរៀងរាល់ខែ។ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានថ្ងែងថា កម្មវិធីកញ្ចប់គ្រួសារ ជាកម្មវិធីជំនួយសង្គមថ្មីមួយ ដែលរាជរដ្ឋាភិបាលគ្រោងដាក់អនុវត្តក្នុងឆ្នាំ ២០២៣ ខាងមុខ។

លោកប្រតិភូបន្តថា បច្ចុប្បន្នក្រុមការងារបច្ចេកទេស បាននិងកំពុងរៀបចំក្នុងការត្រៀមអនុក្រឹត្យ ជាឯកសារចុងក្រោយ ដោយរង់ចាំការឯកភាព និងឈានទៅប្រកាសគោលការណ៍ ដើម្បីអនុវត្តន៍ជួយដល់ជនងាយរងគ្រោះ៕
អត្ថបទ៖ វិមាន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


