Connect with us

ព័ត៌មានជាតិ

ការ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​លទ្ធផល​បាន​បញ្ចប់ ៖ រក​មិន​ឃើញ​កំហុស​ណាមួយ​ពាក់ព័ន្ធ​ការ​គណនា​តួលេខ​លទ្ធផល​សំឡេងឆ្នោត

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ចប់​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​លទ្ធផល នៃ​ការ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ស្របតាម​បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត ផែនការមេ និង​ប្រតិទិន​ការងារ​របស់ គ​.​ជ​.​ប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ ត្រូវបាន​បែងចែក​ជា​៥ ក្រុម ដោយ​ក្រុម​នីមួយៗ ទទួលបន្ទុក​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​តាម​ឃុំ សង្កាត់ នៃ​ខេត្ត​ចំនួន ៥ លើកលែងតែ​ក្រុមទី​៣ ទទួលបន្ទុក​ត្រួត ពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​តាម​ឃុំ សង្កាត់ នៃ​ខេត្ត​ចំនួន​៤ និង​សង្កាត់​ទាំងអស់ នៃ​រាជធានី​ភ្នំពេញ​។

ការ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បាន​ចំណាយពេល​២ ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៣ និង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ហើយ​ក្រុម​នីមួយៗ​បាន​អនុវត្ត​ការងារ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​របស់ខ្លួន​នៅ​ចំពោះមុខ​តំណាង​គណបក្សនយោបាយ អ្នកសង្កេតការណ៍​បោះឆ្នោត និង​អ្នកសារព័ត៌មាន នៅ​ទីស្ដីការ គ​.​ជ​.​ប ។

ជា​លទ្ធផល ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ មិនបាន​រកឃើញ​កំហុស​ណាមួយ​ពាក់ព័ន្ធ​ការ​គណនា​តួលេខ​លទ្ធផល​សំឡេងឆ្នោត​គាំទ្រ​គណបក្សនយោបាយ​នីមួយៗ ដែល​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) បានបញ្ជាក់​ក្នុង​ក្រដាស​លទ្ធផល​បណ្ដោះអាសន្ន នៃ​ការបោះឆ្នោត​ក្នុង​ឃុំ សង្កាត់ (​ទ​.១១០៥​ធ​ខ​) តារាង​លទ្ធផល នៃ​ការបោះឆ្នោត​តាម​ឃុំ សង្កាត់ ក្នុង​រាជធានី ខេត្ត (​ទ​.១១១០) និង​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត (​ទ​.១១១១) ឡើយ ហើយ​ភាគី​ដែល​ចូលរួម​ជា​សាក្សី​ទាំងអស់​បាន​ឯកភាព និង​ពុំមាន​ការតវ៉ា ឬ​ជំទាស់​អ្វី​នោះទេ​។

​ការ​ផ្សព្វផ្សាយ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃទី​៥ និង​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅនេះ គ​.​ជ​.​ប បាន​ធ្វើ​ឡើង​ដោយ​ផ្អែកលើ​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទ​.១១០២) ដែល​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត បាន​បញ្ជូនមក ហើយ​ទម្រង់​នេះ ត្រូវបាន​បង្ហោះ​នៅលើ​គេហទំព័រ គ​.​ជ​.​ប​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម