ព័ត៌មានជាតិ
កូរ៉េខាងត្បូងហាមឃាត់ការប្រមូលផ្ដុំគ្នាច្រើនជាង ៤ នាក់ នៅថ្ងៃបុណ្យណូអែល និងឆ្លងឆ្នាំ
ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង និងតំបន់ជុំវិញបានហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនជាង ៤ នាក់នៅថ្ងៃឈប់សម្រាកបុណ្យណូអែល និងឆ្លងឆ្នាំថ្មី ខណៈប្រទេសនេះបានកត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតពីជំងឺកូវីដ ១៩ នៅថ្ងៃចន្ទ ទី២១ ខែធ្នូនេះ ។
រដ្ឋាភិបាលទីក្រុងសេអ៊ូល ខេត្ត Gyeonggi និងទីក្រុង Incheon បានចេញបទបញ្ជាដែលមិនធ្លាប់មានពីមុនមកលើការប្រមូលផ្តុំនេះចាប់ពីថ្ងៃទី ២៣ ខែធ្នូដល់ថ្ងៃទី ៣ ខែមករា ។

អភិបាលក្រុងសេអ៊ូលលោក Seo Jung-hyup បានថ្លែងនៅឯសន្និសីទមួយថា “យើងមិនអាចយកឈ្នះលើវិបត្តិបច្ចុប្បន្ននេះបានទេ បើមិនកាត់បន្ថយការឆ្លងជាចង្កោមដែលកំពុងរាលដាលតាមរយៈការជួបជុំឯកជនជាមួយក្រុមគ្រួសារ មិត្តភក្តិនិ ងមិត្តរួមការងារ ។ នេះគឺជាឱកាសចុងក្រោយដើម្បីទប់ស្កាត់ការរីករាលដាល ។
ការហាមប្រាមការប្រមូលផ្តុំនេះគឺអនុវត្តចំពោះមុខងារក្នុងផ្ទះ និងក្រៅទាំងអស់លើកលែងតែពិធីបុណ្យសព និងពិធីមង្គលការ ។ បច្ចុប្បន្នការប្រមូលផ្តុំមនុស្សច្រើនជាង ៩ នាក់ត្រូវបានហាមឃាត់ ។
យោងតាមទិន្នន័យពីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា នៅក្នុងទីក្រុងសេអ៊ូល ភោជនីយដ្ឋាន និងកន្លែងស្រដៀងគ្នានេះមានចំនួន ៤១.៤ ភាគរយនៃការឆ្លងជាចង្កោមក្នុងរយៈពេល ៤ សប្តាហ៍ បន្ទាប់មក ១៦.៩ ភាគរយក្នុងការិយាល័យធ្វើការ ១៥.៥ ភាគរយពីកន្លែងគោរពបូជា និង ១២.៣ ភាគរយពីកន្លែងព្យាបាល និងមណ្ឌលថែទាំ ។

ទីក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសបានធ្វើការឆ្មក់ចូលទីតាំងរាប់សិបកន្លែងរួមមានបារ៍ និងក្លឹបខារ៉ាអូខេដែលត្រូវបានគេសង្ស័យពីបទរំលោភលើគោលការណ៍គម្លាតសង្គមកាលពីថ្ងៃសុក្រដោយបានចោទប្រកាន់មនុស្សចំនួន ៣៥ នាក់ ។
ទីភ្នាក់ងារទប់ស្កាត់ និងបង្ការជំងឺកូរ៉េបាននិយាយថា គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ២៤ នាក់បន្ថែមទៀតដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៦៩៨ នាក់ ខណៈអ្នកឆ្លងថ្មីចំនួន ៩២៦ ករណីបន្ថែមធ្វើឲ្យករណីឆ្លងសរុបចំនួន ៥០,៥៩១ ករណី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ថៃដាក់ចេញវិធានការបន្ទាន់ ១០ ចំណុចដើម្បីគ្រប់គ្រងការចម្លងកូវីដ
ចុចអាន ៖ អាមេរិកត្រៀមដាក់សាច់ពស់ថ្លាន់ក្នុងមីនុយមុខម្ហូបតាមភោជនីយដ្ឋាន
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ចរាចរណ៍១១ ម៉ោង agoរដ្ឋបាលខេត្តសៀមរាប បន្តដំឡេីងភ្លេីងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ ចំណុចដែលមានគ្រោះថ្នាក់ញឹកញាប់


