ព័ត៌មានជាតិ
ខេត្តរតនគិរី អាកាសធាតុចុះត្រជាក់ខ្លាំង ចាប់ពី១៦អង្សារ នឹងសីតុណ្ហភាព អតិបរិមាមានចាប់ពី២៨អង្សារ
រតនគិរី ៖ រយៈពេល២ថ្ងៃមកនេះ ខេត្តរតនគិរីមានអាកាសធាតុចុះត្រជាក់ខ្លាំង។ ស្ថានភាពអាកាសធាតុបែបនេះ ប្រជាពលរដ្ឋភាគច្រើនបាននាំគ្នាទិញអាវរងា ខណៈពេលព្រឹកឃើញ អ្នកខ្លះនាំគ្នាអង្គុយជុំគ្នា អាំងភ្លើង។


ពាក់ព័ន្ធនឹងអាកាសធាតុចុះត្រជាក់ខាងលើនេះ លោក អ៊ុំ វណ្ណា ប្រធានមន្ទីរធនធានទឹកនឹងឧតុនិយមខេត្តរតនគិរី បានឲ្យកម្ពុជាថ្មី ដឹងនៅល្ងាចថ្ងៃទី២១ធ្នូថា នៅខេត្តរតនគិរីទាំងមូលចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនឹងឧតុនិយមបានឲ្យដឹងថា នៅតំបន់ភាគឦសានមានសីតុណ្ហភាពអប្បបរិមា ចាប់ពី១៦អង្សារ នឹងសីតុណ្ឋភាពអតិបរិមាមានចាប់ពី២៨អង្សារ។

លោក អ៊ុំ វណ្ណា បានបន្តទៀតថា អាកាសធាតុចុះត្រជាក់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តរតនគិរីមានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាសុខភាព កូនចៅ ខ្លួនឯង និងប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាភ្លើង ពេលដែលបងប្អូនប្រជាពលរដ្ឋរងា អាំងភ្លើងត្រូវប្រុងប្រយ័ត្នជានិច្ច សូមកុំភ្លេចពន្លត់ភ្លើងឲ្យអស់៕
ដោយ ៖ វុទ្ធឦសាន




-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


