Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា អបអរខួប ១០ឆ្នាំ នៃទំនុកចិត្តនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា ប្រារព្ធពិធីអបអរខួបគម្រប់ ១០ ឆ្នាំ នៅកម្ពុជា ក្រោម​សក្ខីភាព​នៃ​អធិបតីភាព​របស់​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា និង​វត្តមាន​កិត្តិយស​របស់ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា សមាគម​ធានារ៉ាប់រង​កម្ពុជា ធនាគារ​ដៃគូ ដៃគូ​កិច្ចការ​សប្បុរសធម៌ អតិថិជន ក្រុមប្រឹក្សាភិបាល គណៈ​គ្រប់គ្រង​ប្រតិបត្តិ និង​បុគ្គលិក​ជាច្រើនរូប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ឆ្នាំ ២០១២ មេ​នូ​ឡាយ​ហ្វ៍ គឺជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូង​គេ​ដែល​មកដល់​ទីផ្សារ​កម្ពុ​ជា ហើយ​បាន​ណែនាំ​ឲ្យ​ប្រជាជន​ស្គាល់​នូវ​សេវា​ធានារ៉ាប់រង​អាយុជីវិត​។

​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​ជំរុញ​វិស័យនេះ ​ឱ្យមាន​ភាព​រីកចម្រើន និង​ដោយមាន​ការជួយជ្រោមជ្រែង​ពី​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា ក្រុមហ៊ុន​បាន​បន្ត​បេសកកម្ម​របស់ខ្លួន​ក្នុងការ​ដឹកនាំ​កសាង​ទំនុកចិត្ត និង​លើកកម្ពស់​ការយល់ដឹង​ពី​សារៈសំខាន់​ជា​សារវន្ត​នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត​តាមរយៈ​យុទ្ធនាការ​សន្និសីទ​អប់រំ​នានា​ដល់​ប្រជាជន​ជាង ១៣ ម៉ឺន​នាក់​ទូទាំងប្រទេស​កម្ពុជា​។

​មេ​នូ​ឡាយ​ហ្វ៍ ក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បាន​ពង្រីក​វិសាលភាព​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​ទៅកាន់​បណ្ដា​តំបន់សក្តានុពល​សេដ្ឋកិច្ច​នានា​ដូចជា​ខេត្តសៀមរាប បាត់ដំបង កំពង់ចាម បន្ទាយមានជ័យ និង​ព្រះសីហនុ ដើម្បី​ផ្ដល់ជូន​នូវ​ការការពារ​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​ខ្មែរ​កាន់តែច្រើន​ថែមទៀត​។ បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​ការពារ​អនាគត​ហិរញ្ញវត្ថុ​ជូន​ក្រុមគ្រួសារ​កម្ពុ​ជាជាង ១១ ម៉ឺន​នាក់​និង​ផ្តល់​សំណង​ជូន​អតិថិជន​ជិត ៨ លាន​ដុល្លារ​អាមេរិក​រួចមកហើយ​។ ក្រៅពីនេះ ក្រុមហ៊ុន​ក៏បាន​រួមចំណែក​គាំទ្រ​សហគមន៍​ដែល​ខ្លួន​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ផងដែរ​។

ជាក់ស្តែង ក្នុង​រយៈពេល ១០ ឆ្នាំកន្លងមក​នេះ​ដោយ​គិត​ចាប់ពី​ឆ្នាំ ២០១២ មក ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​ចំណាយ​ថវិកា​ជាង ៤ លាន​ដុល្លារ​អាមេរិក​រួចមកហើយ ក្នុង​សកម្មភាព​គាំទ្រ​សុខភាព និង​សុខុមាលភាព​សហគមន៍​កម្ពុជា​រួមមាន ការគាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​លើកកម្ពស់​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក ការចែក​មួកសុវត្ថិភាព ការឧបត្ថម្ភ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត ការ​រៃអង្គាស​ថវិកា​ដល់​មន្ទីរ​ពេទ្យ​កុមារ ការឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ការផ្តល់ជូន​អត្ថប្រយោជន៍​បន្ថែម​ដល់​អតិថិជន​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​វីរុស​កូ​វីដ​-១៩ និង​កម្មវិធី​នានា​ជាច្រើន​ទៀត​។

​លោក Robert Elliott ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា មានប្រសាសន៍ថា​៖ «​នេះ​ជា​មោទកភាព​បំផុត​សម្រាប់​ខ្ញុំ​នៅពេល​គិតដល់​ក្រុមគ្រួសារ​ជាច្រើន​នៅ​កម្ពុជា ​ដែល​យើង​បាន​ការពារ​ហិរញ្ញវត្ថុ​ជូន​ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លងមកនេះ​។ អំឡុង​ពេលនោះ​ហើយ​ដែល​យើង​បានធ្វើឱ្យ​ការសម្រេចចិត្ត​កាន់តែ​ងាយស្រួល និង​ជីវិត​រស់នៅ​កាន់តែ​ប្រសើរឡើង​សម្រាប់​រាប់ម៉ឺន​ក្រុមគ្រួសារ​នៅ​កម្ពុជា​។ យើង​មិន​ត្រឹមតែ​ផ្ដល់ជូន​អតិថិជន​នូវ​ភាព​អស់​ក្តីកង្វល់​ក្នុង​ចិត្ត និង​ការគាំទ្រ​នៅពេល​ជួប​បញ្ហា​ប្រឈម​ផ្សេងៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ថែមទាំង​បាន​ជួយ​ឱ្យ​អតិថិជន​មាន​ផែនការ​ហិរញ្ញវត្ថុ និង​គោលដៅ​ជីវិត​ដ៏​រឹងមាំ​សម្រាប់​ខ្លួនឯង និង​ក្រុមគ្រួសារ​ផងដែរ​។​»

​លោក Justin Helferich អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា សមាគម​ធានារ៉ាប់រង​កម្ពុជា បុគ្គលិក ទីប្រឹក្សា​ធានារ៉ាប់រង ដៃគូ​នានា និង​អតិថិជន​ទាំងអស់​របស់​យើង​។ ប្រសិនបើ​គ្មាន​ការផ្ដល់​ទំនុកចិត្ត និង​ការគាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ យើង​ពិតជា​មិនអាច​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ថ្លៃថ្លា​ក្នុង​រយៈពេល ១០ ឆ្នាំនេះ​បានទេ​។​» លោក​ក៏បាន​បន្ថែមទៀតថា​៖ «​ស្របពេល​ដែល​យើង​ប្រមើល​មើលទៅ ១០ ឆ្នាំ​ខាងមុខ ក្រុមហ៊ុន​យើង​នៅតែ​ផ្តោត​សំខាន់​លើ​បេសកកម្ម​ក្នុង​ការកសាង​អនាគត​ដ៏​ល្អប្រសើរ​សម្រាប់​គ្រួសារ​កម្ពុជា​។ យើង​នៅតែ​បន្ត​ផ្តល់នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ស្របតាម​តម្រូវការ​របស់​ទីផ្សារ ក៏ដូចជា​ផ្តល់​ការការពារ​ហិរញ្ញវត្ថុ​កាន់តែ​ងាយស្រួល តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា​ជាច្រើន​ទៀត​។​»

​ខួប​គម្រប់ ១០ ឆ្នាំ​របស់ មេ​នូ​ឡាយ​ហ្វ៍ គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​ភាពរឹងមាំ ភាពជោគជ័យ និង​ភាពជា​អ្នកដឹកនាំ​ក្នុង​ទីផ្សារ​របស់​ក្រុមហ៊ុន ស្ដែងចេញ​តាមរយៈ​ទំនុកចិត្ត និង​ការគាំទ្រ​ដ៏​ច្រើន​លើសលប់​ពី​ប្រជាជន​កម្ពុជា​។ ក្នុងនាម​ជា​ក្រុមហ៊ុន​នាំមុខគេ​នៅក្នុង​ប្រទេស មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា (Manulife Cambodia) នៅតែ​បន្ត​ផ្តោតលើ​គោលដៅ​របស់ខ្លួន​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ឌីជីថល​ដែល​ចាត់ទុក​អតិថិជន​ជា​គោល តាមរយៈ​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់ខ្លួន​នៅក្នុង​វិស័យ​។

​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ជា​ផ្នែក​មួយ​នៃ​សាជីវកម្ម​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ហ្វា​យ​នែ​នស​ល​។ ជាមួយ​ស្នាក់ការ​កណ្តាល​ជាស​កល​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កាណាដា ក្រុមហ៊ុន​ផ្តល់​ការប្រឹក្សា​ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង ដោយមាន​ប្រតិបត្តិការ​អាជីវកម្ម​ជា​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ នៅ​តំបន់​អាស៊ី និង​អឺរ៉ុប និង​ជា​ក្រុមហ៊ុន John Hancock នៅ​សហរដ្ឋអាមេរិក​ជាមួយ​បទពិសោធន៍​អាជីវកម្ម​ច្រើនជាង ១៦០ ឆ្នាំ​មកហើយ​។ គិត​ត្រឹម​ចុងឆ្នាំ ២០២១ ក្រុមហ៊ុន​មាន​បុគ្គលិក​បម្រើការ​ងា​ជាង ៣៨ ០០០ នាក់ ទីប្រឹក្សា​ធានារ៉ាប់រង​ប្រមាណ ១១៩ ០០០ នាក់ និង​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​រាប់ពាន់​ដៃគូ​ដែល​កំពុង​បម្រើសេវា​កម្ម​ជូន​អតិថិជន​ជាង ៣៣ លាន​នាក់​។ គិត​ត្រឹម​រយៈពេល ១២ ខែ​ចុងក្រោយ ក្រុមហ៊ុន​បានផ្ដល់​សំណង​ចំនួន ៣២,៧ ពាន់​លាន​ដុល្លារ​កាណាដា​ជូន​ដល់​អតិថិជន​របស់ខ្លួន​នៅ​ទូទាំង​ពិភពលោក​៕

​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា សូម​ចូលទៅ​កាន់ www.manulife.com.kh ឬ​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក www.facebook.com/ManulifeKH

​ទំនាក់ទំនង​សម្រាប់​អ្នកសារព័ត៌មាន​

​កញ្ញា ជា វិ​ជាន ​ ​

​ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង

​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ​ ​ ​

+855-96 2829-791​ ​ ​ ​

[email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម