ព័ត៌មានជាតិ
ក្រៅពីសាលា DMC តើនៅមានមហាវិទ្យាល័យណាទៀតដែលបើកបង្រៀនផ្នែកសារព័ត៌មាន?
នៅកម្ពុជា មានសកលវិទ្យាល័យជាច្រើនដែលត្រូវបានបង្កើតឡើង ដើម្បីបណ្តុះបណ្តាលទាំងថ្នាក់បរិញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ សកលវិទ្យាល័យទាំងនោះ មានបើកវគ្គបង្រៀនជំនាញជាច្រើន សម្រាប់តម្រូវការទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ពាក់ព័ន្ធនឹងជំនាញសារព័ត៌មានវិញ មិនសូវមានសកលវិទ្យាល័យច្រើនទេដែលទទួលបណ្តុះបណ្តាលផ្នែកនេះ។ នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមបង្ហាញនូវសកលវិទ្យាល័យចំនួន៤នៅរាជធានីភ្នំពេញដែលបើកបង្រៀនជំនាញសារព័ត៌មាននេះ៖

ទី១. សាលាដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC)។ DMC គឺជាសាលាកាសែតដំបូងបង្អស់គេនៅកម្ពុជាដែលស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពីមុន DMC ទទួលតែសិស្សជាប់អាហារូករណ៍ប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ សាលានេះ មានទាំងថ្នាក់បង់ថ្លៃ និងថ្នាក់អាហារូបករណ៍។ DMC បើកទទួលស្វាគមន៍សម្រាប់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមការកំណត់របស់សាលា ដូចជា មានសញ្ញាបត្របាក់ឌុប អាយុមិនលើស ២២ឆ្នាំ (ចំពោះសិស្សអាហារូបករណ៍) ឆ្លងកាត់ការប្រឡងចូល និងវគ្គសម្ភាសផ្ទាល់មាត់។ ចំពោះថ្នាក់បង់ថ្លៃវិញ គឺមានចំនួន ៦៥០ ដុល្លារក្នុងមួយឆ្នាំ ចែកចេញជាពីរឆមាស។

ទី២.សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ សកលវិទ្យាល័យនេះ មានបែងចែកជា ៩ មហាវិទ្យាល័យទៅតាមជំនាញនីមួយៗ ក្នុងនោះ ក៏មានផ្នែកសារគមនាគមន៍ និង ប្រព័ន្ធផ្សព្វផ្សាយផងដែរ។ មុននឹងឈានដល់ការចូលរៀនថ្នាក់បរិញ្ញាបត្រខាងប្រព័ន្ធផ្សព្វផ្សាយនៅទីនេះបាន សិស្សានុសិស្សទាំងអស់ ត្រូវជាប់បាក់ឌុប និងធ្វើតេស្តខាងភាសាអង់គ្លេសជាមុនសិន បើសិនជាមិនមានពិន្ទុ IELTS ឬ TOEFL ស្រាប់។ សិក្សានៅទីនេះ ក្នុងមួយឆ្នាំមានបែងចែកជា២វគ្គ និង១ ត្រីមាស ដោយវគ្គទី១ និង២ មានរយៈពេល ៤ ខែ ហើយ ១ ត្រីមាស មាន ៣ ខែ ជាមួយនឹងតម្លៃជាង ៩០០ ដុល្លារក្នុងមួយឆ្នាំ។

ទី៣. សាកលវិទ្យាល័យកម្ពុជា (UC)។ សកលវិទ្យាល័យកម្ពុជា បានបង្កើតមហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ ក្នុងនោះ មានទាំងថ្នាក់បរិញ្ញាបត្រ និងកម្មវិធីសិក្សាមានរយៈពេលខ្លី។ ថ្នាក់បរិញ្ញាបត្រខាងសារព័ត៌មាន តម្រូវឱ្យបេក្ខជនជាប់បាក់ឌុប ទិញ/ដាក់ពាក្យ និងប្រឡងចូល ដោយមាន ៣ វគ្គសិក្សា ក្នុង វគ្គ ១ និងវគ្គ២ មានរយៈពេល ៤ខែ និងវគ្គទី ៣ មាន ២ ខែកន្លះ។ UC បានចាប់ដៃគូជាមួយស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ ដែលមានទីតាំងស្ថិតនៅលើផ្លូវណតប្រ៊ីជ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទី៤. សាកលវិទ្យាល័យខេមតិច(CamTech University)។ សកលវិទ្យាល័យនេះ បានត្រៀមនឹងបើកថ្នាក់ជំនាញផ្សព្វផ្សាយ និងសារគមនាគមន៍នៅ ខែធ្នូ ចុងឆ្នាំ២០២២នេះ។ បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវមានអាយុមិនលើសពី ២៥ ឆ្នាំ និងអាចជាសិស្សជាប់ ឬធ្លាក់បាក់ឌុប បន្ទាប់មកត្រូវឆ្លងកាត់ ៣ ដំណាក់កាល។ ទី១. បំពេញទម្រង់ឯកសារនៅលើប្រព័ន្ធអនឡាញ ទី២.ប្រឡងចូលជាលក្ខណៈសំណេរ និងទី៣. គឺត្រូវសម្ភាសផ្ទាល់មាត់៕
ដោយ៖ វង់ លីលី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ