ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ឡើងទៅលេងភ្នំខ្នងផ្សារ ក្រោយគេល្បីពេញហ្វេសបុក
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ថ្មីៗនេះបានធ្វើដំណើរបេសកកម្មទៅលេងនៅភ្នំខ្នងផ្សារ ជាតំបន់ប្រសព្វមុំបីរវាងខេត្តកោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។
ក្នុងដំណើរដោយថ្មើរជើងលើចម្ងាយផ្លូវរាប់សិបគីឡូម៉ែត្រ និងចម្ងាយពេលរាប់ម៉ោង ឯកឧត្តមលើកបទពិសោធន៍សម្រាប់ដំណើរកម្សាន្តដ៏គួរឲ្យចងចាំនេះ។
ឯកឧត្តមថ្លែងថា៖ “ពិតប្រាកដណាស់ យើងឮគេថាច្រើនដង ខ្ញុំបានសម្រេចបេសកកម្មឡើងទៅដល់លើកំពូលភ្នំខ្នងផ្សារ។ បេសកកម្មក្នុងការឡើងលើកំពូលភ្នំនេះ មិនជាពិបាកពេក ហើយក៏មិនងាយស្រួលពេកនោះដែរ។ មកដល់លើកំពូលភ្នំខ្នងផ្សារ ខ្ញុំកាន់តែមានមោទនភាពសម្រាប់ទឹកដីខេត្តកំពង់ស្ពឺ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដោយសារភ្នំខ្នងផ្សារមានទេសភាពដ៏ស្រស់ស្អាតនៅគ្រប់ជ្រុងទាំងអស់ ដែលខ្ញុំបានក្រឡេកភ្នែកដល់ អមដោយខ្យល់អាកាសត្រជាក់បរិសុទ្ធ ដែលធានាថាតំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សារនេះ ពិតជាធ្វើឲ្យអ្នកទេសចរប្លែកភ្នែក និងស្រស់ស្រាយអារម្មណ៍ជាក់ជាមិនខាន”។
ខ្នងផ្សារ មានទីតាំងស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រសព្វមុំបីគឺខេត្តកោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សារជាឋានសួគ៌លាក់ខ្លួនសម្រាប់អ្នកស្រលាញ់ធម្មជាតិ៕






-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C