ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការចំពោះអ្នកប្រើប្រាស់អាវុធកែច្នៃ ដោយគ្មានការលើកលែងឡើយ
លោក គួច ចំរើន អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការព្រមានតាមផ្លូវច្បាប់ចំពោះអ្នកប្រើប្រាស់អាវុធកែច្នៃ ដោយគ្មានការលើកលែងឡើយ។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ លោកអភិបាលខេត្តបានមានប្រសាសន៍ថា« រាល់ការគ្រប់គ្រង ប្រើប្រាស់ អាវុធកែច្នៃមានដូចជា អាវុធប្រើខ្យល់ ប្រើហ្គាស អាវុធធ្វើពីឈើ និងដែកផ្សេងៗ ដែលអាចសម្លាប់មនុស្សបាន គឺចាត់ទុកជាអាវុធខុសច្បាប់ទាំងអស់ គ្មានការលើកលែងនោះឡើយ គឺត្រូវផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន»។

នៅក្នុងកិច្ចប្រជុំនោះលោកលោក គួច ចំរើន បានដាក់ចេញនូវវិធានកចំនួន ៤ ចំណុច ដើម្បីការពារ ថែរក្សាសន្តិសុខជូនពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត។

បើតាមលោកអភិបាលខេត្តវិធានការ ៤ ចំណុចមានជាអាទិ៍៖ ១-ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ២-ការទប់ស្កាត់ និងចាត់វិធានការនូវការប្រើប្រាស់រថយន្តចង្កូតស្តាំ ៣-ការទប់ស្កាត់ និងចាត់វិធានប្រឆាំងការជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិក និង៤-ការទប់ស្កាត់ វិធានការលើការចោរលួចខ្សែភ្លើង ដែលជាប្រធានបទសំខាន់ដែលជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងចូលរួមដោះស្រាយរួមគ្នាជាចាំបាច់។
យ៉ាងណាក៏ដោយ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងការកោតសរសើរដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកច្បាប់ទាំងអស់ ដែលបានសហការគ្នា សស្រាក់សស្រាំ ហ្មត់ចត់ និងការចុះបង្ក្រាបនានាបានយ៉ាងល្អប្រសើរ ជាពិសេសការបង្ក្រាបការគ្រប់គ្រង ប្រើប្រាស់ ដឹកជញ្ជូន និងស្តុកទុកអាវុធខុសច្បាប់។


ជាថ្មីម្តងទៀត លោកអភិបាលខេត្តបានស្នើសុំឱ្យកងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកច្បាប់ទាំងអស់បន្តខិតខំប្រឹងប្រែងទប់ស្កាត់បន្តទៀត និងដាក់វិធានការស្រាវជ្រាវបន្ថែមលើការងារនេះឱ្យកាន់តែតឹងរឹង ធ្វើយ៉ាងណា ការពារ ថែរក្សាសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឱ្យអស់ពីលទ្ធភាពតាមតែអាចធ្វើទៅបាន៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


