ព័ត៌មានជាតិ
កងទ័ពមួកខៀវជាង៧០នាក់នៅស៊ូដង់ខាងត្បូងនឹងវិលត្រឡប់មកដល់កម្ពុជាវិញនៅល្ងាចថ្ងៃស្អែកនេះ
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ កុសល ម៉ាលីនដា អ្នកនាំពាក្យ មជ្ឈមណ្ឌលរក្សាសន្តិភាពបានឲ្យដឹងនៅថ្ងៃទី២៦តុលានេះថា កងរាជអាវុធហត្ថលេខ៨៦១ចំនួន៧៣នាក់ដែលជាកងទ័ពមួកខៀវបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូងនឹងត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
លោកស្រីឧត្តមសេនីយ៍បានបន្តថា នៅពេលពួកគេធ្វើដំណើរមកដល់ប្រទេសកម្ពុជានឹងត្រូវធ្វើតេស្តរកជំងឺកូវីដ១៩និងយកទៅធ្វើចត្តាឡីស័ករយៈពេល១៤នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នៅស្រុកឧដុង្គ។

ការវិលត្រឡប់របស់កងរាជអាវុធហត្ថលេខ៨៦១នេះ បន្ទាប់ពីកម្ពុជាបានបញ្ជូនកងរាជអាវុធហត្ថលេខ១៨៦ ចំនួន៧៣នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូងកាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០កន្លងទៅ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកងកម្លាំងចំនួន៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល ដែលធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


